ខេត្តកំពង់ចាម៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈខេត្តកំពង់ចាម បានថ្លែងថា៖ << គ្រឿងញៀនគឺផ្លាញអ្វីគ្រប់យ៉ាងដូចជាទ្រព្យសម្បតិ្ត កិត្តិយស ពេលវេលា សុខភាព និងបំផ្លាញសង្គមជាតិយើងទៀតផង >> បច្ចុប្បន្ននេះ មនុស្សគ្រប់ៗ រូបបានដឹងបានស្គាល់ច្បាស់ និងមិនច្បាស់អំពី បញ្ហាគ្រឿងញៀន។ យើងដឹងថា គ្រឿងញៀនមិនមែនជាថ្នាំសំរាប់ប៉ូវកម្លាំង មិនមែនសម្រាប់កែប្រែសម្ផស្សឲ្យយើងស្អាត និង មិនមែន ជាគ្រឿង ធ្វើឲ្យមនុស្សគ្រប់ ប្បាយ នោះទេ តែផ្ទុយទៅវិញ គ្រឿងញៀនគឺជាអាវុធដ៏សាហាវដែលបំផ្លាញគ្រប់បែបយ៉ាងចំពោះមនុស្សគ្រប់រូបណាដែលហ៊ានប្រើប្រាស់វា មិនថាមនុស្សចាស់ឬក្មេងនោះនោះឡើយ ។
ការថ្លែងបែបនេះនៅក្នុងពេលដែល ឯកឧត្តម បានអញ្ជើញជា អធិបតីភាពក្នុង ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន
នៅព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧នេះ ។
ឯកឧត្តម គួច ចំរើន ក៏បានបន្តថា ៖ សូមឱ្យគ្រប់វិស័យទាំងអស់ត្រូវតែទទួលយកនូវខ្លឹមសារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយយកទៅអនុវត្តបានខ្ជាប់ខ្ជួន មានប្រសិទ្ធភាពនិងបង្កើនការអប់រំផ្សព្វផ្សាយតាមរយ:ការធ្វើវេទិកាសាធារណ: អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមឱ្យបានសកម្មបន្ថែមទៀតលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ។