ភ្នំពេញ៖ ពិធីប្រគល់ និងទទួលរថយន្តក្រុងទាំង១០០គ្រឿងនេះ នឹងធ្វើឡើងក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក TAN QINGSHENG ភារធារីអមស្ថានទូតចិនប្រចាំកម្ពុជា បានរៀបចំពិធីប្រគល់ និងទទួលជាផ្លូវការហើយ នៅម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានដឹងថា នេះជាលើកទីមួយហើយ ដែលប្រទេសចិន បានផ្តល់ជំនួយ ជារថយន្តក្រុងថ្មី១០០គ្រឿង មកឲ្យប្រទេសកម្ពុជា ដើម្បីដាក់ឲ្យដំណើរការនៅ ក្នុងរាជធានីភ្នំពេញជាសារធាណៈ។ ការផ្តល់ជំនួយជារថយន្តក្រុងនេះ បានរៀបចំទុកជាយូរមកហើយ។
រថយន្តក្រុងថ្មី១០០គ្រឿង មានប្រភេទ ៣៧កៅអីចំនួន ៦០ គ្រឿង ប្រភេទ ២៧កៅអីចំនួន ៣៨គ្រឿង និងរថយន្តសង្គ្រោះសណ្ដោងចំនួន ០២គ្រឿងផងដែរ៕