កុមារាម្នាក់ដែលរស់ប្រទេសចិនមានវ័យមិនដល់១០ឆ្នាំ តែក្លាហានហ៊ានលះបង់ក្រលៀនជួយម្ដាយខ្លួនអោយរួចផុតពីគ្រោះថ្នាក់ និងសង្គ្រោះមនុស្សបាន ២នាក់ទៀត ដោយបូជាក្រលៀនជូនដល់នារីវ័យ២១ឆ្នាំម្នាក់និងថ្លើមដល់បុរសអាយុ ២៧ឆ្នាំ ម្នាក់ទៀតខណៈដែលកុមារារូបនេះមានជំងឺមហារីកខួរក្បាលធ្ងន់ធ្ងរ។ មុននឹងបរិច្ចាគគេបានទទូចដល់ម្ដាយគេដែលមានជម្ងឺថា អោយព្រមទទួលទៅទោះកូនឃ្លាតឆ្ងាយតែសេរីរាង្គកូននិងនៅក្បែម្ដាយរហូត។
ទីបំផុតពលីកម្មនេះបានសង្គ្រោះជីវិតមនុស្ស៣នាក់.ត្បិតកុមារាម្នាក់នេះ នៅក្មេងតែគេពិតជាមានចិត្តមេត្តាករុណាដល់សព្វសត្វជាងមនុស្សមួយចំនួនដែលរស់ស្ទើតែ១ជីវិត តែមិនអាចស្វែងរកសុភមង្គលនៃភាពជាមនុស្សបាន។
ទង្វើរដែលទ្រទ្រង់ដោយគុណធម៌នេះ ពិតជាគួរអោយស្ញប់ស្ញែងយ៉ាងខ្លាំង ខណៈដែលមនុស្សសម័យថ្មីនេះបានប្រឹងប្រែងពលីកម្មគ្រប់យ៉ាង ដើម្បីខ្លួននិងគ្រួសារខ្លួនផ្ទុយពីក្មេងម្នាក់ដែលមានគុណធម៌ខ្ពស់ ក្នុងការធ្វើពលីកម្មដើម្បីជនានុជនទូទៅ។ <<មនុស្សមុន និងក្រោយគង់តែស្លាប់តែសុំស្លាប់ដោយគុណធម៌>>៕