កាលពីថ្ងៃចន្ទទី ១៤ ខែកញ្ញា ឆ្នាំ ២០១៥ ចិនបានបង្ហោះ ផ្កាយរណប ដ៏ជឿនលឿនបំផុត មួយ ឈ្មោះ ចៅហ្វាន-៩ ដើម្បីគំរោងការ នៃការអង្កេតភពផែនដីឲ្យ បានច្បាស់ដោយការប្រើប្រាស់បច្ចេកវិទ្យា HD របស់ ផ្កាយរណប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួចេញផ្សាយនៅថ្ងៃទី ១៥ខែកញ្ញា ឆ្នាំ ២០១៥។
ចៅហ្វាន-៩ ត្រូវបានបង្ហោះចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Jiuquan ភាគខាងលិច ខេត្តហ្គាន់ស៊ូ ប្រទេស ចិននៅវេលាម៉ោង ១២ និង ៤២នាទី យប់ ដោយប្រើប្រាស់គ្រាប់រ៉ូកែតដ៏ធំមួយឈ្មោះ Long March-2D។ ជាក់ស្តែងនេះគឺជាលើកទី ២០៩ ហើយក្នុងការប្រើប្រាស់គ្រាប់រ៉ូកែតម៉ូ ដែលមួយនេះ សម្រាប់ការបង្ហោះ ផ្កាយរណបទៅកាន់លំហអាកាស។
ជាមួយគ្នានេះដែរ ផ្កាយរណបដ៏ទំនើបនេះ មានសមត្ថភាពអាចចាប់យករូបភាព ជាមួយនឹងការធ្វើដំណើរ បានតិចជាងមួយម៉ែត្រ។ ម្យ៉ាងវិញទៀត វានឹងត្រូវបានគេប្រើប្រាស់នៅក្នុងការវាស់ស្ទង់ និងសិក្សាអំពីដី គ្រោងការអភិវឌ្ឍន៍ជនបទ សាងសង់ប្រព័ន្ធផ្លូវថ្នល់ វិស័យកសិកម្ម និង គ្រោះមហន្តរាយធម្មជាតិផ្សេងៗ៕