វិទ្យាសាស្ត្រ៖ សត្វជីរ៉ាហ្វ គឺសត្វដ៏ខ្ពស់បំផុត នៅក្នុងចំណោមសត្វ ទាំងអស់។ ទ្រង់ទ្រាយ នឹងការក កើតឡើងដ៏ចម្លែករបស់សត្វជីរ៉ាហ្វគឺ មានតួនាទីយ៉ាងសំខាន់បំផុត នៅក្នុងការ ស្វែងរកអាហារ ប្រចាំថ្ងៃរបស់វា។
សត្វប្រភេទនេះស៊ីតែរុក្ខជាតិមួយគត់ ហើយជាធម្មតាវាតែងតែប្រើ កនិង អណ្តាតរបស់វា ក្នុងការត្របាក់ យកស្លឹកឈើ ឬ ស្មៅដែលស្ថិតនៅក្នុងតំបន់ត្រូពិច។ ជាមួយគ្នានេះដែរ អណ្តាតរបស់វាមានប្រវែង ៤៦ សង់ទីម៉ែត្រ ហើយអណ្តាតរបស់វាត្រូវបានប្រើប្រាស់ យ៉ាងជំនាញបំផុត ក្នុងការជ្រើសរើស យកស្លឹក ណាដែលតូចបំផុតពីរុក្ខជាតិមានបន្លា ហើយមិនឲ្យមុតឡើយ។
មិនតែប៉ុណ្ណោះ វាក៏មានបបូរមាត់វែងនៅពីលើផងដែរ ដើម្បីងាយស្រួលកាច់ស្លឹក និង គ្រលាស់ចូល មាត់។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ ប្រសិនបើវាចង់ផឹកទឹក វាត្រូវ ប្រកាន់យកជំហរ ពិសេសមួយ ដោយការកន្ធែកជើងចេញពីគ្នា ដើម្បីអាចឲ្យវាឈោង ចុះក្រោមដល់ទីតាំងដែល មានទឹកនោះ៕