ការស្ទង់មតិឯកជនមួយបានបង្ហាញថា ប្រាក់ចំណេញតិចតួចនៅក្រុមហ៊ុនចិន បានល្អប្រសើរឡើងវិញនៅក្នុងត្រីមាសទី៣ ចំណែកតម្រូវការប្រាក់កម្ចីនៅតែខ្សោយ ជាមួយលទ្ធផលទូទៅបង្ហាញថា ការប៉ះទង្គិចទីផ្សារភាគហ៊ុន នឹងមានឥទ្ធិពលតូចបំផុតមកលើសេដ្ឋកិច្ចដ៏ធំទូលាយនេះ។
ការស្ទង់មតិប្រចាំត្រីមាសចំពោះពាណិជ្ជករ២,១០០នាក់ ដោយ China Beige Book International (CBB) បានបង្ហាញនូវកំណើនរឹងមាំបន្ដនៅក្នុងវិស័យសេវាកម្ម ប៉ុន្ដែភាពខ្សោយនៅតែកើតមាននៅក្នុងសកម្មភាពផលិត។ ប៉ុន្ដែប្រាក់ចំណូលនៅតែយឺតនៅក្នុងត្រីមាស និងមានក្រុមហ៊ុនតែ៣៨ភាគរយប៉ុណ្ណោះ ដែលបានធ្វើការស្ទង់មតិ មានផែនការដើម្បីជួលមនុស្សថែមទៀតនៅក្នុងត្រីមាសទី៤ ដោយធ្លាក់ចុះ៤ភាគរយនៅក្នុងឆ្នាំនេះ។ អ្នកសរសេររបាយការណ៍បានសង្កត់ធ្ងន់ទៅលើការសះស្បើយឡើងវិញបន្ដិចបន្ដួចនៃវិស័យសាជីវកម្មដែលបន្ដទៅដល់ដំណាច់ឆ្នាំ។
របាយការណ៍របស់លោក Leland Miller និងលោក Craig Charney បានសរសេរថា Q3-15 គឺជាល្បែងមួយដែលពិបាកផ្លាស់ប្ដូរ…ការដួលរលំដ៏ធំនេះត្រូវបានសន្មតដោយសាវ័កទាំងឡាយរបស់ PMI ថា មានមូលដ្ឋានគួរឲ្យចាប់អារម្មណ៍បន្ដិចបន្ដួចប៉ុណ្ណោះ និងបានកត់សម្គាល់ថា ក្រុមហ៊ុនក៏បានរាយការណ៍អំពីការធ្លាក់ចុះពិតប្រាកដនៃអត្រាការប្រាក់ផងដែរ។
ពួកគេបាននិយាយថា ការពិតមានលក្ខណៈតិចតួចយ៉ាងខ្លាំងដើម្បីបង្ហាញនូវការខុសគ្នាអំពីសកម្មភាពប្រាក់ចំណូលរបស់ Q3 ពីត្រីមាសជាច្រើនពីមុន ដែលធ្វើឲ្យទីផ្សារពិភពលោកសង្ស័យអំពីការលក់នៅក្នុងខែសីហាថា ភាគច្រើនត្រូវបានចាត់ទុកថា បណ្ដាលមកពីភាពផុយស្រួយភ្លាមៗរបស់ប្រទេសចិន។
ការប៉ះទង្គិចនៃផ្សារភាគហ៊ុនបានធ្វើឲ្យមនោសញ្ចេតនារបស់អ្នកវិនិយោគទុនងងឹតថែមទៀតដែលនៅតែមានភាពផុយស្រួយ បើទោះបីជាមានវិធានការជំរុញលើកទឹកចិត្ដដ៏វីវក់ក្ដី រួមទាំងការកាត់បន្ថយអត្រាការប្រាក់ជាច្រើននោះផង ខណៈដែលក្រុងប៉េកាំង បង្កើនការខិតខំដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចមួយនៅក្នុងជំហានដ៏យឺតបំផុតនៅក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ។
ប៉ុន្ដែរបាយការណ៍បានចង្អុលទៅលើសញ្ញានៃក្ដីសង្ឃឹមមួយចំនួន ជាមួយការជួយលមិនប្រែប្រួលនៅក្នុងត្រីមាសទី៣ និងសេដ្ឋកិច្ចបន្ដទាក់ទាញការគាំទ្រពីវិស័យសេវាកម្មដ៏មានសុខភាពល្អ ដែលសហគ្រិនផលិតឯកជនជាច្រើនបានពឹងផ្អែកទៅលើនោះ។ ប្រាក់ចំណូលកើនឡើង៥៩ភាគរយនៃវិស័យសេវាកម្មរបស់ក្រុមហ៊ុនដែលត្រូវបានធ្វើការស្ទង់មតិនៅក្នុងត្រីមាសទី៣ កើនឡើង៦ភាគរយនៅក្នុងត្រីមាសនេះ៕