កូរ៉េខាងជើង ត្រៀម​សាកល្បង​បាញ់​មី​ស៊ី​ល​ម្ដងទៀត​

16-November-2015 | ដោយ មួយឡា

សេ​អ៊ូ​ល​៖ បើទោះបីជា​ពិភពលោក​ធ្វើការ​ថ្ដោ​ល​ទោស​យ៉ាងណា​ក៏​កូរ៉េខាងជើង ជាពិសេស​គឺ​លោក គឹម ជុន​អ៊ុន ដែលជា​មេ​ដឹក​វ័យក្មេង នៅតែ​បន្ត​ការផលិត និង​បាញ់​សាកល្បង​មី​ស៊ី​ល ម្ដង​ជា​ពីរដង​។​

​ថ្មីៗ​នេះ ទីភ្នាក់ងារសារព័ត៌មាន យ៉ុ​ន​ហាប់ បានចេញ​ផ្សាយ​ថា កូរ៉េខាងជើង កំពុងតែ​ត្រៀម​សាកល្បង​បាញ់​មី​ស៊ី​ល​ម្ដងទៀត​នៅ​តំបន់​ឆ្នេរសមុទ្រ​ខាងកើត ប៉ុន្តែ​មិនទាន់មាន​ប្រភព​ច្បាស់លាស់​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការបាញ់​សាក​នេះឡើយ គ្រាន់តែ​ដឹងថា កូរ៉េខាងជើង បាន​ឲ្យ​ពលរដ្ឋ ជាពិសេស​អ្នក​ដែល​រស់នៅ​ក្បែរ​តំបន់ឆ្នេរ​សមុទ្រ​ខាងកើត មានការ​ប្រុងប្រយ័ត្ន​ចន្លោះ​ពីថ្ងៃ​ទី​១១ ខែវិច្ឆិកា រហូតដល់​ថ្ងៃទី​០៧ ខែធ្នូ​៕

​ប្រភព​៖ ទំព័រ​ដំណឹង​

ចំនួនអ្នកទស្សនា

    19528167

  • ថ្ងៃនេះ1141
  • ម្សិលមិញ2831
  • សប្តាហ៍នេះ11001
  • ខែនេះ45781
  • ឆ្នាំនេះ300721
  • សរុប19528167