សារព័ត៌មាន Reuters បានរាយការណ៍ថា ចិនបានបញ្ជាទិញយន្តហោះប្រយុទ្ធល្បឿនលឿន Sukhoi-35 ចំនួន ២៤គ្រឿងពីរុស្ស៊ីក្នុងកញ្ចប់ថវិកាប្រមាណជាង ២ពាន់លានដុល្លារអាមេរិក។
ការលក់សព្វាវុធទៅឱ្យចិននៅពេលនេះ ត្រូវបានអ្នកវិភាគមួយចំនួនលើកឡើងថា នឹងក្លាយជាប្រភពចំណូលយ៉ាងសំខាន់សម្រាប់រដ្ឋាភិបាលក្រុង គ្រីមឡាំង។ អ្នកនាំពាក្យរុស្ស៊ីមិនបានបញ្ជាក់ពីព័ត៌មានលម្អិតនៃការទិញ ដូរនេះទេ គ្រាន់តែបង្ហើបថា កិច្ចព្រមព្រៀងទិញដូរទើបតែនឹងត្រូវបានចុះរវាងភាគីទាំងពីរ។
តាមរយៈកិច្ចព្រមព្រៀងនេះដែរ ចិនបានក្លាយជាប្រទេសទីមួយដែលបញ្ជាទិញយន្តហោះប្រយុទ្ធទំនើប បំផុតរបស់រុស្ស៊ីក្នុងបរិមាណច្រើន៕
ប្រភព៖ Reuters , businesskhmer