ឥណ្ឌា៖ យោងតាមការចេញផ្សាយរបស់ Channel News Asia ចេញផ្សាយ គិតត្រឹមថ្ងៃទី០៣ ខែធ្នូនេះ ទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀង បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១០នាក់ ខណៈដែលមនុស្សរាប់រយនាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង ។ នេះជាលើកដំបូងហើយ នៅក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយ ដែលប្រទេសឥណ្ឌពុំធ្លាប់ជួបករណីបែបនេះនោះទេ។
ប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្លៀងបានធ្លាក់យ៉ាងខ្លាំង រហូតក្លាយជាទឹកជំនន់ នៅទីក្រុង Chennai ភាគខាងត្បួងប្រទេសឥណ្ឌា ដែលបង្កឲ្យមានការរាំងស្ទះស្ទើរគ្រប់វិស័យ ហើយបើតាមរបាយការណ៍បានបញ្ជាក់ថាមនុស្ស ២១០នាក់បានស្លាប់ និង៧០០នាក់ រងរបួស ខណៈមនុស្ស ១៨.០០០នាក់ ត្រូវចេញពីផ្ទះ៕