ស្រី្ត​៣​រូប ដែលមាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក ក្នុង​រយៈពេល ២០០​ឆ្នាំ​ចុងក្រោយ

04-December-2015 | ដោយ មួយឡា

ស្ត្រី​ដ៏​អស្ចារ្យ​បំផុត ៣​នាក់ ដែលមាន​ឥទ្ធិពល​លើ​ពិភពលោក នៅក្នុង​រយៈពេល ២០០​ឆ្នាំ​ចុង​ក្រោយនេះ គឺ​ស្ត្រី​ដ៏​មាន​ឥទ្ធិពល​រួមមាន លោកស្រី Margaret Thatcher ដែល​ឈរ​លេខ​លំដាប់​កំពូល លោកស្រី Marie Curie ឈរ​លំដាប់​ទី ២ និង​ម្ចាស់​ក្ស​ត្រី​ចក្រភព​អង់គ្លេស Elizabeth II ស្ថិតក្នុង​លំដាប់​ទី ៣​។ ស្ត្រី​ទាំងបី​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន ពី​សម្លេង​មនុស្ស​សរុប​ចំនួន ២០០០​នាក់ នៅ​ប្រទេស​ស្ក​ត​។​

​ក្រុម​ប្រវត្តិវិទូ Suzannah Lipscomb បានធ្វើការ​ស្ទាបស្ទង់​មតិ​នេះ ដោយ​ឲ្យ​មនុស្ស ២០០០​នាក់ ឆ្លើយ​នូវ​សំនួរ និង​ប្រាប់​ឈ្មោះ​ស្ត្រី​ដែលមាន​ឥទ្ធិពល និង​ពូកែ​បំផុត មកពី​វិស័យ​ជាច្រើន​ខុសៗ​គ្នា រួមមាន នយោបាយ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និង​សកម្មភាព​សង្គម​ជាដើម​។​

ការ​ស្ទាបស្ទង់​មតិ​នេះ បានបង្ហាញ​ឲ្យ​ឃើញថា បុគ្គលិក​ដែល​ទទួលបាន​ការបោះឆ្នោត​ច្រើន គឺជា​ស្ត្រី​ដែល​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ក្នុង​ពិភពលោក​យ៉ាងពិត​ប្រាកដ ជាជាង​ផ្តោត​សំខាន់​តែ​លើ អត្ថប្រយោជន៍​រប​ស់បុ​គ្គល​។​

ការ​ស្ទាបស្ទង់​មតិ​ទៅលើ​ក្មេង​វ័យ​ជំទង់ ចំពោះ​ស្រី្ត​ដែលមាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក ពួកគេ​ផ្ដោត​សំខាន់​ទៅលើ​មហិច្ឆតា និង​ភាពជា​អ្នកដឹកនាំ​មាន​ភាពជា​សំខាន់​។ រីឯ​សម្រាប់​ការ​ស្ទាបស្ទង់​មតិ​ទៅលើ​មនុស្ស​វ័យ​ចំណាស់ ចំពោះ​ស្រី្ត​ដែលមាន​ឥទ្ធិពល​បំផុត គឺ​គេ​មើល​សំខាន់​ទៅលើ ការ​មេត្តាករុណា​។​

ក្រុម​ប្រវត្តិវិទូ Suzannah Lipscomb បាន​លើកឡើងថា ការយល់ឃើញ​ខុសគ្នា​ពី​ជំនាន់​មួយ ទៅ​ជំនាន់​មួយទៀត គឺ​ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​មាន​អត្ថន័យ​ណាស់ ដែល​បាន​បង្ហាញថា បុគ្គល​ដែល​ព្យាយាម​រក​អ្វីដែល​ល្អ​បំផុត សម្រាប់​អ្នកដទៃ គឺមាន​ឥទ្ធិពល​ជាង​បុគ្គល​ដែលមាន​មហិច្ឆតា សម្រាប់តែ​ខ្លួនឯង​។​

​គួរ​បញ្ជាក់ដែរថា លោកស្រី Margaret Thatcher ធ្លាប់ជា​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស នៅ​អំឡុង​ឆ្នាំ ១៩៧៩ ដល់ ១៩៩០ ដែលជា​ស្ត្រី​នយោបាយ​ដ៏​ឆ្នើម និង​មាន​ឥទ្ធិពល​បំផុត​។ រាល់​សកម្មភាព​របស់​លោកស្រី Margaret Thatcher តែងតែ​ចូលរួម​បំផុសបំផុល​យ៉ាងសកម្ម លើ​សកម្មភាព​សង្គម ជាពិសេស​គឺ សុខុមាលភាព និង​ការ​រួបរួមគ្នា​ដើម្បី​សុខសន្តិភាព​៕

​ប្រភព​៖ businesscambodia

ចំនួនអ្នកទស្សនា

    19550367

  • ថ្ងៃនេះ831
  • ម្សិលមិញ3761
  • សប្តាហ៍នេះ15081
  • ខែនេះ67981
  • ឆ្នាំនេះ322921
  • សរុប19550367