ក្រុមហ៊ុន Malasia Airports Holdings Bhd. បានផ្សព្វផ្សាយកាលពីថ្ងៃនៅលើកាសែតជាភាសាអង់គ្លេសដ៏ពេញនិយម នៅម៉ាឡេស៊ីប្រកាសស្វែងរកម្ចាស់យន្តហោះ Boeing Co. 747-200F ដែលបានចតចោលនៅអាកាសយានដ្ឋានស្ថិតនៅក្រៅរដ្ឋធានីកូឡាឡាំពួរ។
នៅក្នុងសេចក្តីប្រកាសនោះ បញ្ជាក់ថា ប្រសិនបើម្ចាស់មិនមកយកយន្តហោះទាំងនោះក្នុងរយៈពេល១៤ថ្ងៃនោះ ទេ ក្រុមហ៊ុនរក្សាសិទ្ធិលក់ ឬកម្ទេចចោលស្របតាមច្បាប់អាកាសចរណ៍ស៊ីវិលឆ្នាំ១៩៩៦។ យន្តហោះទាំងបីគ្រឿងនោះ បានចតចោលប្រមាណជាង ១ឆ្នាំមកហើយ ហើយភាគច្រើនជាយន្តហោះចាស់ៗ ដែលម៉ូដែលខ្លះឈប់ផលិតតាំងពីឆ្នាំ១៩៩១មកម្ល៉េះ៕
ប្រភព៖ bizkhmer