លោក Lu Wei រដ្ឋមន្រ្តីជាន់ខ្ពស់គ្រប់គ្រងខាងសុវត្ថិភាព និងច្បាប់នៃប្រព័ន្ធអ៊ីនធឺណិតបានឲ្យដឹងថា ប្រទេសរបស់លោក គ្មានគម្រោងថានឹងបញ្ឈប់ការបិទវិបសាយបរទេស ឬបណ្ដាញសង្គមដូចជា Facebook, Twitter និង Instagram នោះឡើយ។ នេះបើយោងតាមសម្ដីដែលលោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ដ៏កម្រមួយ។
លោកបានលើកឡើងដូចនេះថា៖ “ខ្ញុំមិនអាចផ្លាស់ប្ដូរអ្នកបាន ប៉ុន្តែខ្ញុំមានសិទ្ធិក្នុងការជ្រើសរើស”។ លោកបន្តទៀតថា៖ “ខ្ញុំពិតជាត្រូវតែធ្វើការជ្រើសរើស។ យើងមិនស្វាគមន៍អ្នកណាដែលមករកលុយនៅក្នុងប្រទេសចិន ហើយថែមទាំងមាក់ងាយដល់ប្រទេសចិននោះទេ។ វាប្រៀបដូចជាគ្រួសារមួយដែលមិនស្វាគមន៍មនុស្សមិនល្អចូលមក ក្នុងផ្ទះយ៉ាងអញ្ចឹង”។
ទន្ទឹមនឹងការលើកឡើងនេះលោក Lu Wei បានធ្វើការច្រានចោលនឹងពាក្យរិះគន់ថាប្រព័ន្ធអ៊ីនធឺណិតរបស់ ប្រទេសចិនបានក្លាយជារបាំងកាត់ផ្ដាច់មួយ ដែលគេស្គាល់ថា “ជញ្ជាំងការពារការលុកលុយ (Firewall) នៃប្រទេសចិន”។
សកម្មជនមួយចំនួនបាននិយាយថាប៉ុន្មានឆ្នាំកន្លងទៅនេះ និយតករនៃប្រទេសចិនបានបិទ Tool អនុញ្ញាតឲ្យមនុស្សភ្ជាប់ទៅកាន់វិបសាយដែលរដ្ឋាភិបាលធ្វើការបិទ បាន មិនតែប៉ុណ្ណោះថែមទាំងគំរាមកំហែងដល់អ្នក Developerទាំងក្នុងនិងក្រៅប្រទេសទៀតផង៕
ប្រភព៖ CNN , sabay