កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ចោរពីរនាក់នៅវៀតណាម ត្រូវបានតុលាការកាត់ទោសប្រហារជីវិត ក្រោយសម្លាប់សមាជិកគ្រួសារមួយអស់ ៦នាក់ រួចប្លន់បានលុយ ១៨០ដុល្លារ ស្មាតហ្វូន៥គ្រឿង Tablet មួយ និង Laptop មួយ កាលពីខែកក្តដា ឆ្នាំ២០១៥។ អ្នករួមគំនិតម្នាក់ទៀតទិញកាំបិត ទិញកាំភ្លើងឲ្យជាប់ជនល្មើសជាប់គុក ១៦ឆ្នាំ។ នេះបើតាមការចុះផ្សាយសារព័តមាន vietmaz ។
ការកាត់ទោសនេះត្រូវបានធ្វើឡើង នៅបរិវេណខាងក្រៅតុលាការ ក្នុងស្រុក Chon Thanh ដោយមនុស្សរាប់ពន់នាក់ឈរមើលការកាត់ទោសនេះ។
តុលាការបានសម្រេចឲ្យឈ្មោះ Nguyen Hai Duong និងឈ្មោះ Vu Van Tien វ័យ២៤ឆ្នាំដូចគ្នា ត្រូវប្រហារជីវិត ពីបទមនុស្សឃាត និងប្លន់។ ឈ្មោះ Tran Dinh Thoai វ័យ ២៧ឆ្នាំ ត្រូវបានសម្រេចឲ្យជាប់គុក១៦ឆ្នាំ ដែលបានទិញកាំបិទឲ្យឃាតករ ធ្វើសកម្មភាព។
ជាទូទៅ ប្រទេសវៀតណាម ករណីប្លន់ពេលត្រូវប្រហារជិវិតនោះ គឺសំដៅលើការចាក់ថ្នាំបំពុលសម្លាប់៕
ប្រភព៖ ann