ចិន៖ ចិនបានលើកឡើងថា បណ្តាញសង្គមបានក្លាយជាទីកន្លែងជួញដូរគ្រឿងញៀនដ៏ខ្លាំងដៃមួយ បន្ទាប់ពីក្រុមប៉ូលិសបានបំបែកសម្បុកជួញដូរគ្រឿងញៀនមួយរបស់គ្រូវិទ្យាល័យម្នាក់ ដែលរងការចោទប្រកាន់ពីបទលក់កញ្ឆានៅក្នុងសាកលវិទ្យាល័យ និងសាលារៀនជិត ៣៧ កន្លែង ជាហេតុបង្កឲ្យមានការបារម្ភអំពីការកើនឡើងចំនួនអ្នកញៀនថ្នាំ វ័យក្មេង។
ប៉ូលិសនៅទីក្រុងមាត់សមុទ្រ វេនចូវ (Wenzhou) ក្នុងសប្តាហ៍នេះបានលាតត្រដាងថា ការឆ្មក់បង្ក្រាបនេះធ្វើឡើងនៅខេត្តជាច្រើន ក្នុងនោះប៉ូលិសបានចាប់ខ្លួនជនសង្ស័យ ២៣ នាក់ រួមទាំងគ្រូគណិតម្នាក់ផងដែរ និងរឹបអូសបានកញ្ឆាប្រហែល ២០០ គ.ក។ រឿងនេះកើតឡើងមួយខែបន្ទាប់ពីប៉ូលិសក្នុងក្រុងប៉េកាំងឃាត់ខ្លួន សិស្សសាលាចំនួន ១៦ នាក់ពាក់ព័ន្ធការសេពគ្រឿងញៀននៅសាលាមួយកន្លែង ដែលគេល្បីថាជាកន្លែងប្រគំតន្ត្រីរ៉ុកមួយរបស់ចិន។
គ្រូគណិតវិទ្យានៅខេត្តសានទុង ដែលគេស្គាល់ត្រឹមឈ្មោះថា លោកគ្រូ ស៊ុន បានលក់កញ្ឆានៅខេត្តនិងក្រុងចំនួន ៣១ រួមទាំងហុងកុងផងដែរ តាមរយៈបណ្តាញសង្គមដូចជា កម្មវិធី WeChat និង QQ៕
ប្រភព៖ rasmeinews