អ្នកភូមិ​មួយ​ក្នុង​ប្រទេស​ចិន រួម​គ្នា​សង់​រូប​ ​ម៉ៅ​ សេទុង ធ្វើ​ពី​មាស

05-January-2016 | ដោយ មួយឡា
អ្នកភូមិ​មួយ​នៅ​ក្នុង​ខេត្ត Henan ប្រទេស​ចិន រួម​គ្នា​សាងសង់​រូប​សំណាក​លោក​ Mao Zedong ធ្វើ​ពី​មាស ដែល​លោក​ជា​អ្នក​បដិវត្តន៍​កុំមុយនិស្តចិន​ដ៏​ល្បីល្បាញ​ម្នាក់ កម្ពស់​៣៦.៦​ម៉ែត្រ ធ្វើ​ឲ្យ​អ្នក​រក​ស៊ី​ស្រុក និង​អ្នក​ភូមិ​ចំហាយ​ប្រាក់​អស់​៣​លាន​យ័ន ស្មើ​នឹង​៤៥៩៣០០​ដុល្លារ​អាមេរិក នេះ​បើ​យោង​តាម​សារព័ត៌មាន CCTV ប្រទេស​ចិន ។
 
តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រោយ​ពេល​រូប​ភាព​នៃ​រូបសំណាក​នេះ​ត្រូវ​បាន​បង្ហោះ​ចូល​បណ្ដាញ​សង្គម​នានា ​ក្នុង​ប្រទេស​ចិន អ្នក​និយម​ប្រើ​បណ្ដាញ​សង្គម​ជា​ច្រើន​នាំ​គ្នា​រិះគន់​ចំពោះ​ការ​សាងសង់​នេះ ដោយ​ពួកគេ​និយាយ​ថា មុខមាត់​នៃ​រូបសំណាក​នេះ​មិន​ដូច​លោក​បណ្ឌិត​ម៉ៅ​ទេ រហូត​ដល់​មាន​គេ​និយាយ​ថា នោះ​មិន​មែន​ជា​រូបសំណាក​លោក​បណ្ឌិត​ម៉ៅ​ទេ ប៉ុន្តែ​ជា​មុខមាត់​អ្នក​ភូមិ​ម្នាក់​ទៅ​វិញ​ទេ៕
 

ចំនួនអ្នកទស្សនា

    19583387

  • ថ្ងៃនេះ3711
  • ម្សិលមិញ5241
  • សប្តាហ៍នេះ26561
  • ខែនេះ19681
  • ឆ្នាំនេះ355941
  • សរុប19583387