ថៃ៖ នាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចានអូចា កាលពីថ្ងៃម្សិលមិញបានច្រានចោលការអំពាវនាវមួយពីគណបក្សភឿថៃ អោយលុបចោលបំរាមលើប្រតិទិនមានរូបអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន និង លោកស្រីយីងឡាក់។
ឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយថាប្រតិទិននេះមិនសមស្រប ដោយសាររូបមួយជា "មនុស្សរំលោភច្បាប់" ហើយលោកក៏បានច្រានចោលការចោទ ប្រកាន់មួយរបស់អតីតគណបក្សកាន់អំណាចនេះដែលថាបំរាមនេះមានហេតុផលនយោបាយ។
ថាក់ស៊ីន ស៊ីណាវ៉ាត បានថតជាមួយប្អូនស្រី យីងឡាក់ពីរប្លង់នៅក្នុងរូបសំរាប់ប្រតិទិនឆ្នាំថ្មីនេះ។ លោក ថាក់ស៊ីន បានរត់គេចចេញទៅបរទេសដើម្បីគេចពីការជាប់គុកចំនួន២ឆ្នាំ ចំពោះទោសរំលោភអំណាច៕
នេះជាប្រតិទិន ឆ្នាំ២០១៦ ត្រូវបានគណបក្សភឿថៃបោះពុម្ពសំរាប់អោយសមាជិកបក្ស និងអតីតសមាជិកសភា ចែកមិត្តភ័ក្តិនិងអ្នកគាំទ្រសំរាប់ឆ្នាំថ្មីនេះតែវាត្រូវ ហាមឃាត់ដោយយោធា
ប្រភព៖ rasmeinews