ពួកមន្ត្រីព្រះវិហារនៅទីប្រជុំជនមាត់សមុទ្រមួយនៅកោះតៃវ៉ាន់ បានបែកគំនិតថ្មីមួយដើម្បីទាក់ទាញស្ត្រីកាន់តែច្រើនឡើងមកកាន់ ព្រះវិហាររបស់ខ្លួន។
យោងតាមសារព័ត៌មាន Huanqiu.com ផ្ទះអាទិទេពរាងដូចស្បែកជើងកែងចោទត្រូវបានធ្វើឡើងស្ទើរតែពីកញ្ចក់ ទាំងស្រុង។ វាត្រូវបានសាងសង់រួចកាលពីថ្ងៃអាទិត្យទី១០មករា។
ហ្សេង រ៉ុងហ្វេង អ្នកនាំពាក្យរបស់តំបន់នេះ បាននិយាយថា ព្រះវិហារនេះត្រូវរំពឹងថានឹងបើកទ្វារទទួលអ្នកចូលបន់ស្រន់នៅមុន ចូលឆ្នាំចិននាថ្ងៃ៨កុម្ភៈ៕
ប្រភព៖ rasmeinews