តុលាការ រដ្ឋបាលថៃកាលពីថ្ងៃចន្ទ បានច្រានចោលបណ្តឹងរបស់អតីត នាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត ដែលទាមទារអោយតុលាការចេញអធិបញ្ជាប្រឆាំងការដកហូតលិខិតឆ្លងដែនពីរ របស់លោក ដោយតុលាការបានអះអាងថា ក្នុងសវនាការដំបូង ខ្លួនមិនបានរកឃើញភាពមិនប្រក្រតីណាទេនៅក្នុងករណីនេះទេ។
ចុងចម្លើយទៅពីក្រសួងការបរទេសបាននិយាយថា លិខិតឆ្លងដែនដែលត្រូវបានដកហូតមិនអាចយកមកប្រើវិញបានទេដោយសារវាមិនអនុលោមតាមស្តង់ដាសុវត្ថិភាពអន្តរជាតិអំពីការចេញលិខិតឆ្លងដែន។
មន្ត្រីខាងលើបាននិយាយថាការដកលិខិតឆ្លងដែននេះផ្អែកលើរបាយការណ៍របស់ ប៉ូលិសនិងទស្សនៈរបស់គណៈរដ្ឋមន្ត្រីដែលថា កិច្ចសម្ភាសន៍របស់ថាក់ស៊ីនជាមួយសមាជិកសារព័ត៌មាននៅក្រុងសេអ៊ូល កូរ៉េខាងត្បូងកាលពីថ្ងៃ២០ ខែឧសភា ឆ្នាំមុន ប៉ះពាល់ដល់សន្តិសុខនិងសេចក្តីថ្លៃថ្នូររបស់ជាតិ។
តុលាការបាននិយាយថា រដ្ឋាភិបាលកំពុងធ្វើការស៊ើបអង្កេតបន្ថែមលើបទឧក្រិដ្ឋនេះ ហើយបើតុលាការចេញអធិបញ្ជា វាអាចមានផលប៉ះពាល់៕
ប្រភព៖ rasmeinews