ចិន៖ គ្រូបង្រៀន មានស្មារតីលះបង់ដ៏កម្រជួបម្នាក់ ឈ្មោះ Chen Haiping អាយុ ៤៨ឆ្នាំ ដែលពិការដៃតាំងពីកំណើត រស់នៅសង្កាត់ Mengmen ក្រុង Luliang ខេត្ត Shanxi ភាគខាងជើងប្រទេសចិន បានធ្វើឲ្យអ្នកប្រើប្រាស់អ៊ីនធឺណិតយ៉ាងច្រើនកោតសរសើរចំពោះ ការប្ដេជ្ញាចិត្តមិនរាថយអស់រយៈពេលជាង ២៦ឆ្នាំ។
លោកគ្រូ Chen មិនបានបន្តការសិក្សាឡើយ ក្រោយពីបញ្ចប់ត្រឹមថ្នាក់អនុវិទ្យាល័យ ដោយសារគ្រួសារមានជីវភាពក្រីក្រពេក ។ លោកគ្រូ បានសម្រេចចិត្តធ្វើជាគ្រូបឋម នៅស្រុកកំណើតរបស់ខ្លួនតែម្ដង។
សាលាបឋមសិក្សាដែលត្រូវបង្រៀនស្ថិតនៅតំបន់ព្រៃភ្នំ នៅភាគពាយ័ព្យខេត្ត Shanxi ហើយគិតមកទល់ពេលនេះមានរយៈពេលជាង ២៦ឆ្នាំមកហើយ។
នៅប៉ុន្មានឆ្នាំថ្មីៗនេះ លោកគ្រូគួរឲ្យគោរពមានសិស្សរៀនជាមួយតិចទៅៗ ប៉ុន្តែដោយសារតែស្រលាញ់អាជីពជាគ្រូបង្រៀនអប់រំក្មេងៗ ជំនាន់ក្រោយ លោកគ្រូបានប្ដេជ្ញាចិត្តខ្ពស់ថា នឹងតស៊ូបង្រៀនរហូតដល់អស់សិស្ស៕
ប្រភព៖ People’s Daily , sabay