ឧបករណ៍ និងមធ្យោបាយបច្ចេកវិទ្យាមួយចំនួន ដែលប្រើប្រាស់សម្រាប់ជួយសិស្សលួចចំលងក្នុងពេលប្រឡង ត្រូវប៉ូលិសចិនបង្ក្រាបបានកាលពីពេលថ្មីៗនេះ នៅឯខេត្ត Shaanxi ប្រទេសចិន។
តាមសារព័ត៌មានក្នុងស្រុក NetEase សម្ភារៈឧបករណ៍អេឡិចត្រូនិកសំខាន់ៗ រៀបចំដោយក្រុមបច្ចេកវិទ្យាមួយក្រុម ត្រូវប៉ូលិសរឹបអូសយក ដែលរួមមាន កាបូបលុយផ្ទុកឧបករណ៍ចាប់រលកសំឡេង វ៉ែនតាសម្រាប់ស្ដាប់ឯកសារ(ជាសំឡេង) ឧបករណ៍តូចទទួលនិងបញ្ចាំងអក្សរឯកសារសម្រាប់លួចចំលង។
ប៉ូលិសបានសង្ស័យលើ ឡានមួយគ្រឿងមានភ្ជាប់អង់តែនមួយ ដែលចតនៅក្បែរផ្លូវ។ បន្ទាប់ពីសាកសួរទៅកាន់បុរសសង្ស័យពីរនាក់ ប៉ូលិសក៏បានរកឃើញមាន ឧបករណ៍អេឡិចត្រូនិកផ្សេងៗគ្នាសរុបចំនួន ១៨០គ្រឿង។ ក្រោយមក ជនសង្ស័យពីរនាក់ក៏ត្រូវបានឃាត់ខ្លួន។
នេះមិនមែនជាលើកទី១នោះទេ ក្នុងប្រតិបត្តិការបង្ក្រាបលើឧបករណ៍បច្ចេកវិទ្យាប្រើប្រាស់ក្នុង ពេលប្រលង។ កាលពីឆ្នាំ២០១៣កន្លងទៅ ប៉ូលិសបានបង្ហាញសិស្សចំនួន ៥០០០នាក់ បានប្រើប្រាស់បច្ចេកវិទ្យាទាំងនោះសម្រាប់លួចចម្លងក្នុងពេល ប្រឡង៕
ប្រភព៖ shanghaiist , sabay