លោក Jack Ma ស្ថាបនិក និងជាប្រធានក្រុមហ៊ុន អាលីបាបា បានក្លាយជាអ្នកមានបំផុតនៅក្នុងប្រទេសចិន បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើងដល់២៥ពាន់លានដុល្លារកាលពីខែកញ្ញា។ លោក Ma ពិតជាសប្បាយចិត្តណាស់ពេលដែលលោកទទួលបានការរីកចម្រើនយ៉ាងដូច្នេះ។
បន្ទាប់ពីបញ្ចប់ការសិក្សា ក្នុងឆ្នាំ ១៩៨៨ Ma បានធ្វើការជាគ្រូបង្រៀនអង់គ្លេសនៅសាកលវិទ្យាល័យមួយក្នុងតំបន់នៃទីក្រុង Hangzhou ប្រទេសចិន។ គាត់ទទួលបានប្រាក់ខែតែ១២ដុល្លារប៉ុណ្ណោះក្នុង១ខែ នេះយោងទៅតាមឯកសារស្តីអំពីជីវិតរបស់គាត់ ដែលមានឈ្មោះថា ក្រពើនៅតាមដងទន្លេ យ៉ងសេ "Crocodile in the Yangtze."។
នៅពេលនិយាយដល់ការបើកដំណើរការនូវ ក្លឹបសេដ្ឋកិច្ចនៅក្នុងទីក្រុង New York កាលពីថ្ងៃអង្គារ លោក Ma បានឲ្យដឹងថា នេះគឺជាជីវិតដ៏ប្រសើរបំផុតដែលខ្ញុំមិនធ្លាប់មានក្នុងមួយឆាកជីវិតរបស់ខ្ញុំ។ លោក Ma បានបញ្ជាក់ថា នៅពេលដែលអ្នកមិនមានលុយច្រើន អ្នកដឹងពីរបៀបចាយវាយ ប៉ុន្តែពេលដែលអ្នកក្លាយជាសេដ្ឋី អ្នកនឹងមានការទទួលខុសត្រូវជាច្រើន។
លោកថា បើអ្នកមានលុយតិចជាង១លានដុល្លារ អ្នកនឹងដឹងពីវិធីចាយ តែបើ មាន១ពាន់លានដុល្លារ មិនមែនជាលុយរបស់អ្នក តែវាជាលុយរបស់ខ្ញុំដែលមាននៅថ្ងៃនេះ នោះវាជាការទទួលខុសត្រូវមួយ វាជាការទុកចិត្តរបស់អ្នកដទៃមកលើខ្ញុំ។
Ma និយាយថា លោកមានអារម្មណ៍ត្រូវការនូវអ្វីមួយដែលត្រូវតែធ្វើសម្រាប់សង្គម។ ខ្ញុំចាយវា ត្រូវខ្ញុំតែជឿជាក់លើវា ៕