ផ្នូរ របស់ព្រះចៅអធិរាជចិនដែលមានអាយុកាលជាង ២១០០ឆ្នាំបានបន្សល់ទុកនូវស្លឹកតែដែលគេចាត់ទុកថា មានអាយុកាលចាស់ជាងគេបំផុតក្នុងលោក។ នេះបើតាមការអះអាងពីក្រុមអ្នកស្រាវជ្រាវ។ អាយុកាលនៃតែនេះ គឺប្រហាក់ប្រហែលទៅនឹងជំនាន់ផ្លូវសូត្រអាស៊ីបុរាណ (Asian Silk Road)។
តែនោះត្រូវបានរកឃើញនៅផ្នូររបស់ព្រះចៅអធិរាជ លីវ ស៊ី ដែលជាព្រះចៅអធិរាជទីបួននៃរាជវង្សហាន ដែលរស់នៅចន្លោះឆ្នាំ ១៨៨ ដល់ឆ្នាំ១៤១ មុនគ្រិស្ដសករាជ។ នេះបើតាមការរបាយការណ៍នៃក្រុមអ្នកស្រាវជ្រាវមកពីចិន និងអង់គ្លេស៕
ប្រភព៖ red.vilarejo.pro.br