ចិន៖ នារីវ័យ ២៨ ឆ្នាំម្នាក់បានប៉ុនប៉ងលោតសម្លាប់ខ្លួនជាច្រើនដងមកហើយ បន្ទាប់ពីនាង អន់ចិត្តនឹងសង្សាររបស់ខ្លួនមិនស្អាតមិនសង្ហា មិនដូចបុរសក្នុងសុបិន្តរបស់នាង ដូចដែលធ្លាប់គិត ដែលព្យាយាមទាក់ទងគ្នាតាម Online អស់រយៈពេលជាយូរកន្លងមក។
ហេតុការណ៏នេះបានកើតឡើងនៅអាគារជាន់ទី ៧ មួយកន្លែង នៅក្នុងខេត្ត Heilongjiang ប្រទេសចិន។ តាមប្រភពព័ត៌មានបានរាយការណ៏មកថា កាលពីថ្មីៗនេះ នារីខាងលើបានណាត់ជួយសង្សារប្រុសរបស់ខ្លួនដែលបានទាក់ទងគ្នា តាមអនឡាញ ហើយនៅពេលដែលណាត់ជួបគ្នា ជាលើកដំបូង នាងបានអន់ចិត្តយ៉ាងខ្លាំងព្រោះនៅពេលជួបមុខផ្ទាល់មិនស្អាត សង្ហារដូចអ្វីដែលនាងធ្លាប់គេងគិតស្រម៉ៃ នោះឡើយ៕