ចិន៖ ស្ត្រីម្នាក់មកពីខេត្តក្វាងទុងប្រទេសចិនបានស្លាប់បន្ទាប់ពីត្រូវបាន នាងត្រូវម្តាយក្មេកបង្ខំឱ្យរំលូតរហូតដល់ទៅ ៩ ដង (កូនម្តងរំលូតចោលម្តងរហូត ប្រាំបួនដង) ដោយសារតែម្តាយរបស់នាងចង់បានចៅប្រុសតែត្រូវខកចិត្តព្រោះកូនកើតមកសុទ្ធតែស្រី។
ស្ត្រីរងគ្រោះវ័យ ៣១ ឆ្នាំខាងលើមានត្រកូល Chen បានផ្តល់កំណើតបានកូនស្រី បីនាក់រួចមកហើយ។ បន្ទាប់ពីនោះមកនាងត្រូវបានម្តាយក្មេកបង្ខំអោយរំលូតចេញទាំងអស់ ហើយកូនដែលរំលូតចុងក្រោយគឺមានអាយុ ៨ ខែ។ដោយសារតែអ្នកម្តាយខាងលើ រំលូតកូនច្រើនដងពេល ធ្វើអោយជញ្ជាំងស្បូន ស្តើងពេក ហើយនៅក្នុងអំឡុងពេលរំលូតកូនជាលើកចុងក្រោយនេះធ្វើអោយហូរឈាមច្រើនពេក ទើបបណ្តាលអោយស្លាប់តែម្តង៕