ចិន៖ កាលពីថ្ងៃអង្គារ៏ ទី០២ខែមីនា ឆ្នាំ២០១៦ កន្លងថ្មីនេះមានហេតុការណ៏ដ៏កម្រមួយបានកើតឡើង ដោយមានបុរសម្នាក់ដែលជាប្តីបានលេបដែកគោលប្រវែង ១៥ សង់ទីម៉ែត្រ ចូលទៅក្នុងពោះក្នុងខណៈពេលដែលវាយតប់គ្នាជាមួយប្រពន្ធ ។
តាមប្រភពព័ត៌មានបានអោយដឹងថា បុរសវ័យ ៣៦ ឆ្នាំខាងលើមានត្រកូល Qi ហើយក្រោយពីបានលេបដែកគោលចូលទៅក្នុងពោះរួចមក មិនបានទៅពេទ្យនោះទេ រហូតដល់មួយថ្ងៃក្រោយមក ស្រាប់តែមានអាការៈថាឈឺពោះ ហើយក្រោកឈរមិនកើតទើបសម្រេចចូលព្យាបាលតែម្តង៕