ចិន៖ ប្តីប្រពន្ធមួយគូបានធ្វើអោយមនុស្សជាច្រើនមានការខឹងសម្បាហើយនិងហួសចិត្តយ៉ាងខ្លាំង នៅពេលបានដឹងថា ពួកគាត់ទាំងពីរនាក់នេះ បានរួមគំនិតគ្នា យកកូនស្រីដែលមានអាយុ 18 ថ្ងៃ ទៅលក់អោយគេដើម្បីយកលុយទិញម៉ូតូជិះហើយនិងទូរស័ព្ទ I-Phone មួយគ្រឿង។
ឪពុកម្តាយទាំងពីរនាក់នេះគឺមានអាយុ ១៩ ឆ្នាំដូចគ្នាដែលបានចាំចិត្តអាណិតស្រឡាញ់ ហើយបានយកគ្នាជាគូស្រករតាំងឆ្នាំ ២០១៣ មកម្លេះ។ ក្រោយពីរស់នៅជាមួយគ្នាអស់មួយរយៈអ្នកទាំងពីរបង្កើតបានកូនស្រីម្នាក់ កាលពីអំឡុង ខែសីហា ឆ្នាំ ២០១៤ កន្លងទៅថ្មីៗនេះ។
រូបភាពតំណាងកូនស្រីតាមប្រភពពត៌មានបានអោយដឹងថា បុរសជាប្តីដែលមានឈ្មោះ A Duan គឺគ្មានការងារធ្វើនោះទេ ហើយក៏បានសម្រេចចិត្តសុំប្រពន្ធរបស់ខ្លួនលក់កូនស្រីចោល ព្រោះអីគិតថាមានកូនស្រីនេះហើយដែលជាបន្ទុកយ៉ាងធ្ងន់សម្រាប់ក្រុមគ្រួសារ។ មុនដំបូង នាង Xiaomei ដេលជាប្រពន្ធមិនព្រមនោះឡើយ តែដល់ពេលប្តីរបស់នាងនិយាយលួងលោមថា រូបលោកចង់បានកូនប្រុសជាជាង កូនស្រីទើបយល់ព្រមតែម្តង។
ប្តីនិងប្រពន្ធដែលបានលក់កូនស្រី
ដោយសារតែប្រពន្ធរបស់ខ្លួនបានបើកភ្លើងខៀវហើយ (អនុញ្ញាត្ត) បុរសជាប្តីបានទាក់ទងអ្នកចង់ទិញកូនរបស់ខ្លួនតាមបណ្តាញទំនាក់ទំនងសង្គម QQ បានដូចបំណងមែន ដោយបានចចារតម្លៃគ្នាបាន 23000 យ៉ន់ ដែលគិតជាលុយដុល្លាស្មើរនឹង 3529 ដុល្លាសហរដ្ឋអាមេរិក។
ក្រោយពីបានលុយហើយពួកគាត់បានយកវាទៅទិញទូរស័ព្ទ I-Phone មួយគ្រឿង ហើយនិងម៉ូតូមួយគ្រឿងដើម្បីធ្វើដំណើរបានស្រួលជាមុន។
អ្វីដែលនឹកស្មានមិនដល់ មួយរយៈក្រោយមក នាង Xiaomei ដែលជាប្រពន្ធបានចុះចោលប្តីរបស់ខ្លួន ចេញពីផ្ទះបាត់ ហើយប្តីរបសនាងបានគម្រាមថា បើមិនត្រឡប់មកផ្ទះវិញទេ រូបគេនឹងយកដំណឹងមិនល្អនេះ(ដំណឹងលក់កូនស្រី)ប្រាប់ដល់ប៉ូលីស។
ដោយសារតែនាងមិនមកផ្ទះសោះ បុរសជាប្តីបានទៅប្រាប់ប៉ូលីស កាលពីចុងខែមិថុនា ពីសកម្មភាពរបស់ខ្លួនដែលបានធ្វើជាមួយប្រពន្ធមែន ហើយក៏ត្រូវបានប៉ូលីសចាប់ខ្លួនទាំងពីរនាក់តែម្តង។
នៅពេលសួរចម្លើយ លោក A Duan បានឆ្លើយសារភាពថា រូបលោកពិតជាបានលក់កូនស្រីអាយុ 18 ថ្ងៃរបស់ខ្លួន មែនព្រោះថា លោកបានឃើញអ្នកនៅក្នុងភូមិលក់កូនទៅអោយគេ ហើយលោក មិនដែលដឹងសោះថាវាជារឿងដែលខុសទៅនឹងច្បាប់។
ទោះជាយ៉ាងណា ប្ដីប្រពន្ធទាំងពីរនាក់នេះ ត្រូវបានកាត់ទោសពីបទជួញដូរមនុស្ស ដោយ បុរសជាប្ដី A Duan ត្រូវជាប់ទោសក្នុងពន្ធនាគាររយៈពេល ៣ ឆ្នាំ ហើយចំណែកនាង Xiaomei ដែលជាប្រពន្ធត្រូវជាប់ពន្ធនាគារ ២ ឆ្នាំ៕