វៀតណាម តែងតាំង​ស្ត្រី​មួយរូប ធ្វើជា​ប្រធានសភា ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

01-April-2016 | ដោយ មែន កំសត់


​ហាណូយ​៖ សភាជាតិ​របស់​ប្រទេស​វៀតណាម នៅមុននេះ​បន្តិច​បានសម្រេច​តែងតាំង​លោកស្រី Nguyen Thi Kim Ngan ឡើង​ធ្វើជា​ប្រធានសភា និង​ជា​ស្ត្រី​ដំបូង​មិន​ធ្លាប់​ក្នុង​ប្រវត្តិសាស្ត្រ នៃ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​មួយ​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែមីនា ឆ្នាំ​២០១៦​។​

​លោកស្រី Ngan បានទទួល​ការបោះឆ្នោត​គាំទ្រ ៤៧២ លើ ៤៨១​សំឡេង និង​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានសភា ក្នុងសម័យ​ប្រជុំ​លើក​ទី ១១ នៃ​កិច្ចប្រជុំសភា​លើក​ទី​១៣ របស់​សភា​ទីក្រុង​ហាណូយ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ក្រៅពី​តំណែង​ជា​ប្រធានសភា​នេះ លោកស្រី​ក៏​ត្រូវបាន​សមាជិកសភា បោះឆ្នោត​គាំទ្រ​ឲ្យ​ធ្វើជា​ប្រធាន​នៃ​ក្រុមប្រឹក្សា​បោះឆ្នោតជាតិ ដោយ​សំឡេង ៤៦៧ លើ ៤៧៧​ផងដែរ​។​
​គួរ​បញ្ជាក់ថា លោកស្រី Ngan មុននឹង​ក្លាយជា​ប្រធាន​នេះ លោកស្រី​ធ្លាប់​កាន់តំណែង​ជា​អនុប្រធាន​សភា ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០១១ មកម្ល៉េះ​៕

ចំនួនអ្នកទស្សនា

    19555147

  • ថ្ងៃនេះ2441
  • ម្សិលមិញ3161
  • សប្តាហ៍នេះ19861
  • ខែនេះ72761
  • ឆ្នាំនេះ327701
  • សរុប19555147