លោក ប្រា​យុទ្ធ ចាន់​អូ​ចា ចោទ​លោក ថាក់ស៊ីន ថា​ជា​អ្នក​ដុត​ឲ្យ​មាន​បាតុកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល​

21-April-2016 | ដោយ មែន កំសត់


​បាងកក​៖ នាយករដ្ឋមន្ត្រី​ថៃ ដែល​បាន​ឡើងកាន់​អំណាច​ដោយ​រដ្ឋប្រហា​រ​យោធា​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បានធ្វើការ​ចោទប្រកាន់​អតីត​នាយករដ្ឋមន្ត្រី​ដែល​កំពុង និរទេស​ខ្លួន​នៅឯ​ក្រៅប្រទេស​គឺ លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ថា​ជា​អ្នក​ស្ថិតនៅ​ពីក្រោយ​ការតវ៉ា​ទ្រង់ទ្រាយ​តូច​នានា ប្រឆាំងនឹង រូបលោក​នៅ​ទីក្រុង​បាងកក​ក្នុង​សប្តាហ៍​នេះ​។ នេះ​បើតាម​ការចេញផ្សាយ​មុននេះ​បន្តិច ដោយ សារព័ត៌មាន Channel News Asia នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែមេសា ឆ្នាំ​២០១៦​។​

គួរ​បញ្ជាក់ថា ចាប់ពី​អតីត​មេបញ្ជាការ​យោធា​លោក ប្រា​យុទ្ធ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​នោះ សន្តិសុខ​ជាតិ​ត្រូវបាន​រឹតបន្តឹង ជាពិសេស​រដ្ឋាភិបាល យោធា​បាន​ហាម​មិន​ឲ្យ​មានការ​ជួបប្រជុំ ឬ​តវ៉ា​អ្វី​នោះឡើយ ដោយ​ខ្លួន​បាន​អះអាងថា​នឹង​រៀបចំ សង្គម​មួយ​នេះ​ឡើងវិញ ដើម្បី​ត្រៀម​ធ្វើការ​បោះឆ្នោត​ជាថ្មី​នៅ​ឆ្នាំ ២០១៧​។​

​ក៏ប៉ុន្តែ​ចាប់តាំងពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ​មក សកម្មជន​មួយចំនួន​បាន​ប្រមូលផ្តុំ​នៅ​ទីតាំង​នានា​ក្នុង ទីក្រុង​បាងកក ដោយបាន​សម្តែង​ការប្រឆាំង​ចំពោះ​សេចក្តីព្រាង​នៃ​រដ្ឋធម្មនុញ្ញ​ដែល​រៀបចំឡើង ដោយ​យោធា ហើយក៏​ពួកគេ​ក៏បាន​ប្រកាស​គាំទ្រ​ចំពោះ​អតីត​នាយករដ្ឋមន្ត្រី​ថៃ ដែល​ធ្លាប់​ប្រកែក ចំពោះ​ការកែប្រែ​រដ្ឋធម្មនុញ្ញ​ដោយ​យោធា​នោះដែរ​៕

ចំនួនអ្នកទស្សនា

    19555927

  • ថ្ងៃនេះ3221
  • ម្សិលមិញ3161
  • សប្តាហ៍នេះ20641
  • ខែនេះ73541
  • ឆ្នាំនេះ328481
  • សរុប19555927