លោក ថាក់ស៊ីន ចេញមុខ​ប្រដៅ​យ៉ាង​ចាស់ដៃ លើ​កិច្ចការងារ​ដឹកនាំ​ប្រទេស​របស់លោក ប្រា​យុទ្ធ

23-April-2016 | ដោយ មែន កំសត់


​ថៃ​៖ ដោយ​ទ្រាំ​មិនបាន​ចំពោះ​ការចោទប្រកាន់ ពី​នាយករដ្ឋមន្ត្រី​លោក ប្រា​យុទ្ធ ចាន់​អូរ​ឆា ដែល​ទម្លាក់កំហុស​ទៅលើ​ពី​ការបង្ក​អសន្តិសុខ និង​ភាពចលាចល​នៅក្នុង​សង្គម​ថៃ​នោះ អតីត​នាយករដ្ឋមន្ត្រី ដែល​ត្រូវគេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​អំណាច​កាលពី​ឆ្នាំ​២០០៦ លោក ថាក់​ស៊ីន ស៊ីណា​វ៉ា​ត់​ត្រា បាន​ចេញមក​ប្រដៅ​ខ្លាំងៗ ពី​ការមិន​ទទួលខុសត្រូវ​របស់លោក ចាន់​អូរ​ឆា​ដែល​នាំ​ឲ្យ​សេដ្ឋកិច្ច​ថៃ បញ្ហា​សន្តិសុខ​សង្គម​នៅក្នុង​ប្រទេស​ទាំងមូល មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​។​

​លោក ថាក់ស៊ីន ដែល​បាន​ស្ងាត់ស្ងៀម​លើ​ការបញ្ចេញ​ទស្សន​: និង​យោបល់​នៅ Facebook អស់​ជា​យូរហើយ​នោះ ស្រាប់តែ​នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៦ បានចេញ​មុខមក​វាយ​ប្រហារ​ដោយ​ពាក្យសម្តី​ដ៏​មឺ​ុ​ង​ម៉ាត់ តែ​ទន់ភ្លន់​ទៅលើ នាយករដ្ឋមន្ត្រី បច្ចុប្បន្ន​លោក ប្រា​យុទ្ធ ចាន់​អូរ​ឆា ធ្វើ​ឲ្យ​មានការ​ផ្អើល​ពេញ​ផ្ទៃ​ប្រទេស ចំពោះ​ប្រជាជន​ថៃ ពីព្រោះ​គ្រាន់តែ​លោក ថាក់​សី​ុ​ន បង្ហោះ​តាំងពី​ថ្ងៃ​ម្សិលមិញ រហូតមកដល់​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៦​នេះ មាន​អ្នក Like Comments និង Share រាប់​មឺ​ុ​ន​នាក់ ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​នៅតែ​ស្រឡាញ់ អាណិត និង​ពេញចិត្ត ចំពោះ​អតីត​នាយករដ្ឋមន្ត្រី​ដ៏​មាន​ប្រជាប្រិយភាព​រូបនេះ​។​
​ខាងក្រោម​នេះ គឺជា​ខ្លឹមសារ​ទាំងស្រុង​របស់លោក ថាក់​ស/Iន នៅលើ Facebook Page របស់លោក (​បកប្រែ​ពី​ភាសា​ថៃ​)៖
​សព្វថ្ងៃនេះ​ខ្ញុំ​ស​ង្ងំ​មករ​ហូត តាំងចិត្ត​មិន​សំដែង យោបល់​អ្វី​ទាំងអស់ ស្តីពី​បញ្ហា​ផ្សេងៗ ដោយ​ចង់​ឲ្យ​គ្រប់ភាគី តាំងចិត្ត​ដោះស្រាយ​ជូន​ប្រជាជន ប៉ុន្តែ​នៅ​សុខៗ ខ្ញុំ​បែរជា​ត្រូវគេ​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ រហូតដល់​ទប់​អារម្មណ៍​មិនបាន ត្រូវ​និយាយ​ចេញមក​តែម្តង​។​
​ការដោះស្រាយ​បញ្ហា​ក្នុងប្រទេស ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​របប​យោធា ក្នុង​ពេលនេះ បើ​មាន​បញ្ហា​អ្វី​កើតឡើង ត្រូវ​ទំលាក់កំហុស​ទៅលើ​តែ​អ្នកដទៃ ដោយ​ខ្លួនឯង​មិន​ទទួលខុសត្រូវ​អ្វី​ទាំងអស់ មិនចេះ​ធ្វើ​អ្វី​ខុស គិតតែ​ខ្លួនឯង​ល្អ​គ្រប់យ៉ាង ដូចជា​គ្រោះរាំងស្ងួត ក៏​និយាយថា ដោយសារ​រដ្ឋាភិបាល​មុន តំលៃ​ទិន្នផល​កសិកម្ម ធ្លាក់ចុះ​លក់​មិន​ចេញ ដូចជា​កៅស៊ូ បែ​ជា​ប្រាប់​ឲ្យ​ទៅ​លក់​នៅ​ភព​អង្គារ​ដឹកនាំ​ប្រទេស​បែបនេះ នរណា​នរណា​ក៏​គេ​ដឹកនាំ​បានដែរ នាយករដ្ឋមន្ត្រី​ប្រទេស​ថៃ​។​

​រដ្ឋាភិបាល​នេះ បានទទួល​អំណាច​មក ដោយ​ការធ្វើ​រដ្ឋប្រហារ គ្រប់គ្រង​ប្រទេស​មក​២​ឆ្នាំ​ហើយ តើ​បាន​ធ្វើជា​ប្រយោជន៍ ផ្លែផ្កា​អ្វីខ្លះ​ឲ្យ​ពិភពលោក បានឃើញ ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ចេញទៅ មានតែ​ការប្រើ​អំណាច រំលោភសិទ្ធិ​មនុស្ស ហើយ​ច្បាប់​អន្តរជាតិ​មិនដែល​មាន​ទេ នៅក្នុង​ប្រទេស​នេះ កាល​ពីមុនមក​នៅពេល​ដែល​អា​រិ​យ​ប្រទេស​នានា និង​អង្ក​ការ​អន្តរជាតិ​ផ្សេងៗ គេ​បាន​មើលឃើញ ថា​ជា​រឿង​ដែល​មិន​ត្រឹមត្រូវ ហើយ​គេ​បានធ្វើ​ការព្រមាន វា​ក្លាយជា​រឿង​ធម្មតា​ទៅហើយ សំរាប់​ប្រទេស ដែលមាន​មេដឹកនាំ​ប្រើ​អំណាច​មិន​ត្រឹមត្រូវ​។ នៅពេលដែល​មេដឹកនាំ​ប្រទេស​របស់​យើង មិន​ខ្វល់​ពី​ការព្រមាន​នោះ​ប្រទេស​គេ​តែង​ដាក់ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ង​រ ដូចជា ការបញ្ឈប់​ការធ្វើ​វិនិយោគ និង​ទណ្ឌកម្ម​ផ្សេងៗ​ទៀត ព្រមទាំង​ការផ្លាស់ប្តូ​ូ​រ​ទីតាំង​ការផលិត ទៅកាន់​ប្រទេស​ទី​៣ កត្តា​ទាំងនេះ​ធ្វើ ឲ្យ​រង​ការប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​ថៃ​យ៉ាងខ្លាំង ហើយ​ការប៉ះទង្គិច​នេះ វា​អូសបន្លាយ​បន្ត​ទៅមុខ ជាច្រើន​ឆ្នាំ​ទៀត​។​

​ប៉ុន្តែ​មេដឹកនាំ​របស់​យើង មិន​ព្រម​ទទួលខុស បែរជា​ដោះស្រាយ​បញ្ហា​ទាំងនេះ បន្ថែម​លើ​ខុស បែរជា​ចោទថា​ខ្ញុំ​ទៅ​ជួល​ពួក​លុប​ប៊ី​យី​ហ្វ ដើ​ម្ប​ដើរ​លុប​ប៊ី​(​អុជអាល​) ប្រទេស​ផ្សេងៗ ឲ្យ​ប្រឆាំង​របប​ប្រទេស​ថៃ​ពុទ្ធោ​! ចេះ​គិត​ទៅរួច​ដែរ​។​

​ខ្ញុំ​ចង់​ប្រាប់ថា ខ្ញុំ​មិនបាច់​ទៅ​ជួល​នរណា​ឲ្យ​អស់​លុយកាក់ ដើម្បី​វាយប្រហារ នាយករដ្ឋមន្ត្រី​ប្រទេស​ថៃ ខូច​កិត្តិយស​របស់​ប្រទេស​នោះទេ ប្រវត្តិសាស្ត្រ បាន​បង្រៀន​ឲ្យ​យើង​ដឹងថា របប​ផ្តាច់​ការដែល​ងប់​ង​ល់​និង​អំណាច ដើរ​ជេ​គេ ដែល​និយាយស្តី​មិន​ត្រូ​v​ចិត្ត មើលងាយ​អ្នកក្រ​ថា​ល្ងង់ ប្រើ​អំណាច​ហួស​ដែន​កំណត់ ហើយ​គ្រប់គ្រង​ប្រទេស​ដោយ មិន​មើល​ប្រជាជន​នោះ សុទ្ធតែ​គ្រោះភ័យ​សំរាប់​ខ្លួនឯង​ទាំងអស់​។​
​បើ​ចង់​ធ្វើ​មេដឹកនាំ​ប្រទេស ហើយ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​មិនបាន ប្រើ​អារម្មណ៍​ជេ​គេ​ជេរ​ឯង ដើម្បី​យកឈ្នះ ស្រែក​គំហគ​ដាក់​អ្នកសារព័ត៌មាន ឲ្យ​គេ​បិតមាត់​បិទ​ត្រចៀក ហើយ​ស​សេរ​ព័ត៌មាន​ឲ្យ​ត្រូវចិត្ត​របស់ខ្លួន ធ្វើបែបនេះ​កុំ​សង្ឃឹម​ឲ្យ​សោះ ថា​មនុស្ស​ភាគច្រើន​របស់​ប្រទេស​នេះ គេ​ធ្វើតាម បើ​ចង់ដឹង​ខ្លួនឯង​យ៉ាប់​ប៉ុណ្ណា សូម​យក​ខ្សែអាត់ ដែល​លោក​បាន​និយាយ​រៀងរាល់ថ្ងៃ មកចាក់​ស្តាប់​សារ​ឡើងវិញ ហើយ​លោក​ហ្នឹង​ដឹងថា (​គ្មាន​លុប​ប៊ី​យី​ហ្វ​នៅលើ​លោក​ណា​ម្នាក់ ដែលមាន​សមត្ថភាព​អាច​បំផ្លាញ​លោក​បាន ស្មើ​និង​លោក​បំផ្លាញ​ខ្លួនឯង​នោះទេ ) ដូច្នេះ​នៅពេលដែល​លោក​ជឿជាក់ថា លោក​ជាម​នុស្ស​ល្អ ចូរ​ឱនលំទោន ធ្វើជា​អ្នកដោះស្រាយ​បញ្ហា​វិញ​ទៅ កុំ​ធ្វើ​ខ្លួនឯង​ដូច​រយៈពេល​កន្លងមក​៕

ចំនួនអ្នកទស្សនា

    19553107

  • ថ្ងៃនេះ401
  • ម្សិលមិញ3161
  • សប្តាហ៍នេះ17821
  • ខែនេះ70721
  • ឆ្នាំនេះ325661
  • សរុប19553107