កាល ពីប៉ុន្មានថ្ងៃមុន បុរសម្នាក់នៅប្រទេសហ្វីលីពីន ត្រូវចាប់ខ្លួនបន្ទាប់ពីរំលោភសត្វជាច្រើនក្បាលដូចជា គោ សេះ និងក្របីជាដើម។ ពេលនេះ ម្ចាស់គោរងគ្រោះមួយក្បាលក្នុងចំណោមនោះ បានចេញមុខមកអះអាងថា គោរបស់ខ្លួនពពោះហើយ។
ជនល្មើសឈ្មោះ Andy Loyola ត្រូវប៉ូលិសចាប់ខ្លួនបន្ទាប់ពីប្រព្រឹត្តបទល្មើសលើកចុងក្រោយ រំលោភមេគោមួយក្បាល នៅក្រុង Silang ជិតរដ្ឋធានីម៉ានីល។ បន្ទាប់មក កសិករដែលជាម្ចាស់គោឈ្មោះ Rustico Sarno បានអះអាងថាគោរបស់ខ្លួនមានផ្ទៃពោះ ទាំងមិនធ្លាប់ជាប់ពាក់ព័ន្ធជាមួយគោឈ្មោលផ្សេងផងនោះ។ មន្ត្រីប៉ូលិសបាននិយាយថា មេគោនេះអាចនឹងទទួលការត្រួតពិនិត្យសុខភាព ដើម្បីបញ្ជាក់ការពិត។
ជនល្មើសវ័យ ៤៦ឆ្នាំ ដែលគេជឿថាបានស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងញៀន ត្រូវប៉ូលិសឃុំខ្លួននៅស្ថានីយប៉ូលិសក្រុង Silang ខេត្ត Cavite ភាគខាងត្បូងរដ្ឋធានីម៉ានីល។ មន្ត្រីប៉ូលិស ក៏បានបញ្ជាក់ផងដែរថា សម្ភារៈជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនជាច្រើន ត្រូវរឹបអូសពីជនសង្ស័យ ពេលចាប់ខ្លួនកាលពីសប្ដាហ៍មុន។
មិនមែនតែមេគោមួយក្បាលនេះទេដែលរងគ្រោះ កសិករផ្សេងទៀតក៏បានចោទប្រកាន់ Loyola ថាបានរំលោភសត្វផ្សេងៗទៀតរបស់ខ្លួន ដូចជា សេះ និងក្របីជាដើម។ ជនល្មើសរូបនេះ នឹងត្រូវប្រឈមមុខជាមួយការចោទប្រកាន់ រឿងប្រព្រឹត្តអំពើហិង្សាទៅលើសត្វ។ យ៉ាងណាមិញ គេនៅមិនទាន់ដឹងថា ជនល្មើសត្រូវបង្ហាញខ្លួនក្នុងតុលាការនៅពេលណានោះទេ៕