នាយករដ្ឋមន្ត្រី​ថៃ ប្រលេះ​ឡេវអាវ​ឲ្យ​មើល​វត្ថុ​ស័ក្ដិសិទ្ធិ ផ្អើល​អ្នកកាសែត​

18-May-2016 | ដោយ មែន កំសត់


​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា បានបង្ហាញ​វត្ថុ​ស័ក្ដិសិទ្ធិ​យ៉ាងច្រើន ជា​បន្តោង​ខ្សែក​រូប​ព្រះពុទ្ធ​នៅក្នុង​អាវ អំឡុង​កិច្ចសម្ភាសន៍​ក្នុង​សន្និសីទកាសែត នៅ​វិមាន​រដ្ឋាភិបាល​ក្នុង​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ច័ន្ទ ។​

 ឧត្ដមសេនីយ៍ ប្រា​យុទ្ធ បាន​ប្រលេះ​ឡេវអាវ​ខ្លួន​ពេលដែល​អ្នកយកព័ត៌មាន​ម្នាក់​បាន​សួរ​គាត់​ថា តើ​ពិត​ជាមាន​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​ក្នុង​វត្ត Traimitr Withayaram បាន​ឲ្យ​វត្ថុ​ស័ក្ដិសិទ្ធិ​ណាមួយ​មែន​ឬទេ ក្នុងអំឡុង​ពិធី​បែប​ពុទ្ធសាសនា​ទទួល​អគារ​មួយកន្លែង ខាងក្រោយ​អគារ Thai Khu Fah នៃ​វិមាន​រដ្ឋាភិបាល​?
​ភ្លាមៗ​នោះ​លោក​បាន​ឆ្លើយថា​មាន មែន និង​បង្ហាញ​ឲ្យ​ឃើញ​បន្តោង​ខ្សែក​រូប​ព្រះពុទ្ធ​ជាង ១០​អង្គ នៅលើ​ទ្រូង​។ លោក​បន្តថា “​ខ្ញុំ​មាន​ជាច្រើន និង​មាន​របស់​ទាំងនេះ​ជា​យូរ​មកហើយ តាំងពី​ពេល​ខ្ញុំ​នៅ​ជា​ទាហាន ហើយ​បន្ត​ទទួល​ទុក​រហូតមក​។ ប៉ុន្តែ​ខ្ញុំ​មិនដែល​រាប់​វត្ថុ​ស័ក្ដិសិទ្ធិ​ការពារ​ខ្លួន​មាន​ប៉ុន្មាន នោះទេ​”​។​​ពេល​បង្ហាញ​ឲ្យ​ឃើញ​នៅមុខ​កាមេរ៉ា​អ្នកកាសែត ធ្វើ​ឲ្យ​ពួកគេ​ភ្ញាក់ផ្អើល និង​លាន់មាត់​យ៉ាងខ្លាំង​៕

ចំនួនអ្នកទស្សនា

    19553407

  • ថ្ងៃនេះ701
  • ម្សិលមិញ3161
  • សប្តាហ៍នេះ18121
  • ខែនេះ71021
  • ឆ្នាំនេះ325961
  • សរុប19553407