ថៃ៖ ជនបរទេសដែលជាភ្ញៀវទេសចរណ៍ នៅក្នុងប្រទេសថៃម្នាក់ បានស្លាប់ក្នុងអំឡុងពេល កំពុងរួមរ័កយ៉ាងក្តៅគគុក ជាមួយភេទទី៣ម្នាក់ (ខ្ទើយ)។យោងតាមប្រភព ឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅសណ្ឋាគារមួយកន្លែង ក្នុងទីក្រុង ប៉ាតាយ៉ា ប្រទេសថៃ។ ប្រភពរាយការណ៍ថា ជនរងគ្រោះ ជាជនបរទេស បានស្លាប់បាត់បង់ជីវិតនៅក្នុងបន្ទប់សណ្ឋាគារ ដោយសារដួលបោកក្បាលទៅនឹងជញ្ជាំង ក្នុងពេលកំពុងរួមរ័ក្សជាមួយគូស្នេហ៍ ដែលត្រូវគេដឹងថាជាខ្ទើយ។
ក្រោយពេលកើតហេតុ គេបានប្រទះឃើញ សាកសពបុរសរងគ្រោះ ដែលគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ តែត្រូវបានដឹងអាយុចន្លោះពី ៤០ ទៅ ៤៥ឆ្នាំ ដេកស្លាប់នៅលើដី ទាំងសភាពអាក្រាតកាយ។ជាមួយគ្នានេះដែរ ប៉ូលិសក្នុងតំបន់ បានចូលទៅថតរូប នៅកន្លែងកើតហេតុ ដោយបង្ហាញឲ្យឃើញ យុវជនវ័យ ២២ឆ្នាំម្នាក់ (ខ្ទើយ) ត្រូវគេដឹងថាជាអ្នកបម្រើសេវាកម្មផ្លូវភេទ ឈរនៅក្បែរសាកសពជនរងគ្រោះ។
បើតាមសម្តីខ្ទើយថៃរូបនោះ បានប្រាប់ប៉ូលិសថា ពួកគេបានព្រមព្រៀងគ្នា ក្នុងតម្លៃ ៣,០០០បាត (៨៥ដុល្លារអាមេរិក) សម្រាប់សេវាកម្មផ្លូវភេទ។ រូបគេបន្តទៀតថា ជនរងគ្រោះដែលជាជនបរទេស បានស្រវឹងស្រាជោគជាំ និងបានរួមរ័កយ៉ាងកំរោល ទើបបណ្តាលឲ្យបោកក្បាលទៅនឹងជញ្ចាំង ដួលទៅលើដីស្លាប់តែម្តង។
យ៉ាងណាមិញ សាកសពបុរសរងគ្រោះ ត្រូវបានបញ្ជូនទៅធ្វើកោសល្យវិច្ឆ័យ ខណៈប៉ូលិសកំពុងព្យាយាមកំណត់អត្តសញ្ញាណ របស់ជនរងគ្រោះ។ រីឯក្រុមអ្នកស៊ើបអង្កេត កំពុងរង់ចាំលទ្ធផលពិនិត្យសាកសព ដើម្បីកំណត់មូលហេតុ ពិតប្រាកដនៃការស្លាប់ របស់ជនរងគ្រោះ មុនពេលធ្វើការសាកសួរ ខ្ទើយថៃដែលជាប់ពាក់ព័ន្ធនឹងការស្លាប់នេះបន្ថែមទៀត៕