ប្រធានាធិបតី ប្រទេស ឥណ្ឌូនេស៊ី ឆាប់ៗខាង មុខនេះ នឹងចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតអោយមានការប្រើប្រាស់ សារជាតិគីមី "ក្រៀវ" ដែលជាការដាក់ទណ្ឌកម្ម ទៅ លើជនជាប់ចោទ ចាប់រំលោភ អនិតិជន នេះបើយោងតាមការគូសបញ្ជាក់ដោយផ្ទាល់ពីសំណាក់ អគ្គរដ្ឋអាជ្ញាថ្នាក់ជាតិ ឥណ្ឌូនេស៊ី បន្ទាប់ពីរឿងក្តីរំលោភអនិតិជន ចេះតែកើនឡើង ជាបន្តបន្ទាប់ឥណ្ឌូនេស៊ី នឹងចូលរួមបណ្តាប្រទេសមួយចំនួនផ្សេងទៀត រួមមានដូចជា ប៉ូឡូញ រុស្ស៊ី Estonia ក៏ដូចជា បណ្តារដ្ឋមួយចំនួនផ្សេងទៀត នៅអាមេរិក អនុញ្ញាតអោយមានការដាក់ទណ្ឌកម្មប្រការ នេះ ចាក់សារជាតិគីមី "ក្រៀវ" ។
ឆ្នាំ ២០១១ កូរ៉េខាងត្បូង គឺជាប្រទេស តែ មួយគត់ និងដំបូងគេ នៅក្នុងទឹកដីអាស៊ី អនុញ្ញាតអោយមានការដាក់ទណ្ឌកម្ម ចាក់សារជាតិគីមី "ក្រៀវ" ។អគ្គព្រះរាជអាជ្ញា លោក H M Prasetyo បំភ្លឺអោយដឹង បន្ទាប់ពី ជួបប្រជុំ គណៈ រដ្ឋមន្ត្រី នាវេលា ល្ងាចថ្ងៃអង្គារនេះ ថា ៖ ពួកយើងមានការព្រួយបារម្ភជាខ្លាំង អំពីបទឧក្រិដ្ឋចាប់រំលោភ អនិតិជន ដែលកើនឡើងដល់កម្រិតមួយ គួរអោយព្រួយបារម្ភ ។ លោក បន្ថែមអោយដឹងថា ៖ នឹងមានការ អនុម័តការដាក់ទោសកាន់តែខ្លាំងបន្ថែមទៀត ប្រឆាំងនឹងជនដៃដល់ ដើម្បីជាការដាស់តឿន និង ក្រឿនរំលឹកអោយពួកគេគិតអោយច្បាស់មុននឹងធ្វើអ្វីមួយ ។
ចាក់សារជាតិគីមី "ក្រៀវ" គឺជាការចាក់ សារជាតិ គីមី អ័រមូន ភេទ ស្ត្រី ចូលទៅក្នុងអង្គជាតិ បុរស (អវយវៈភេទ បុរស) ឈានទៅសម្លាប់ មេជីវិត ឬ អវយវៈភេទ របស់តែម្តង ដោយសម្រេច បាននូវការលប់បំបាត់ចំណង់ផ្លូវភេទ ៕