ស្រី​ស្រស់​វៀតណាម​ម្នាក់ បានធ្វើ​ឲ្យ​បុរស​ក្នុង​ពិភពលោក កំពុង​ច្រណែន​នឹង​លោក អូ​បា​ម៉ា​

25-May-2016 | ដោយ មែន កំសត់


​វៀតណាម​៖ នារី​ដ៏​ស្រស់ស្អាត​ម្នាក់ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន កំពុង​ច្រណែន​យ៉ាងខ្លាំង បន្ទាប់ពី​រូបនាង មាន​កិ​ត្ដិ​យស ចូល​ទទួល​ស្វាគមន៍ ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា នៅឯ​ព្រលានយន្តហោះ Tan Son Nhat​។​

​នាង My Huynh Ai កើត​នៅ​ឆ្នាំ ១៩៨៨ បានបញ្ចប់​ការសិក្សា ផ្នែក​ទំនាក់ទំនង​អន្តរជាតិ នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម និង​មនុស្សសាស្ត្រ នៅក្នុង​ឆ្នាំ ២០១០ ហើយ​បច្ចុប្បន្ន​នាង​ធ្វើការ នៅ​នាយកដ្ឋាន​ការបរទេស ក្នុង​ទីក្រុង​ហូជីមិញ​។​

My Huynh Ai បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន កោតសរសើរ ចំពោះ​រូបនាង​យ៉ាងខ្លាំង បន្ទាប់ពី​ការបង្ហាញ​វត្តមាន​របស់​នាង ក្នុង​ឈុត​សម្លៀកបំពាក់ ដ៏​គួរ​ឲ្យ​ទាក់ទាញ ជាមួយ​បាច់​ផ្កាឈូក ដ៏​ស្រស់ស្អាត សម្រាប់​ជា​អំណោយ​ទទួល​ស្វាគមន៍ លោក អូ​បា​ម៉ា​៕

ចំនួនអ្នកទស្សនា

    19582837

  • ថ្ងៃនេះ3161
  • ម្សិលមិញ5241
  • សប្តាហ៍នេះ26011
  • ខែនេះ19131
  • ឆ្នាំនេះ355391
  • សរុប19582837