ចិន៖ វាគឺជារឿងដ៏គួរឲ្យហួសចិត្ត និងនឹកស្មានមិនដល់មួយ បន្ទាប់ពីបុរសជនជាតិចិនម្នាក់ បានយកដែកប្រវែង ជិត៥សង់ទីម៉ែត្រ ញាត់ចូលទៅក្នុង ប្រដាប់ភេទ (លិង្ហ) ដើម្បីឲ្យវារឹង នៅពេលរួមរ័ក្ស។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជនជាតិចិន វ័យ៥២ឆ្នាំម្នាក់ មានឈ្មោះថា Kang Niu បានញាត់ដែក ប្រវែង ជិត៥សង់ទីម៉ែត្រ ចូលទៅក្នុងលិង្ហ ដើម្បីដោះស្រាយ បញ្ហាងាប់លិង្ហ (លិង្ហអត់ឡើងរឹង) នៅពេលរួមរ័ក្ស។ ប្រភពដដែល បានឲ្យដឹងថា គ្រូពេទ្យបានតម្រូវឲ្យ លោក Kang ធ្វើការវះកាត់ចេញ ដោយសារតែ ដែកនោះបានជាប់នៅក្នុង ផ្លោកនោមរបស់គាត់។
អ្នកនាំពាក្យ មកពីមន្ទីរពេទ្យ Second Hospital ក្នុងទីក្រុង Hengyang នៃប្រទេសចិន បានប្រាប់ឲ្យដឹងថា លោក Kang បានមកប្រាប់គ្រូពេទ្យ នៅក្នុងមន្ទីរពេទ្យនេះថា គាត់បានជួបបញ្ហាផ្លូវភេទ ដ៏ធំមួយ គឺបញ្ហាងាប់លិង្ហ ដែលបណ្តាលឲ្យ គាត់ខកខាន មិនអាចមាន មិត្តស្រីបានទៀត។ លោក Kang បានប្រាប់គ្រូពេទ្យទៀតថា គាត់បានព្យាយាម ព្យាបាលបញ្ហានេះ ដោយខ្លួនឯង ដោយការញាត់ដែក ប្រវែងជិត៥សង់ទីម៉ែត្រ ចូលទៅក្នុងលិង្ហ។
អ្នកនាំពាក្យដដែល បាននិយាយថា «លោក Kang ប្រហែលជាជឿជាក់ថា ការធ្វើបែបនេះ អាចឲ្យគាត់បន្តការរួមរ័ក្ស ដ៏មានសេខក្តីសុខ ទៀតបាន ប៉ុន្តែផ្ទុយមកវិញ គឺបណ្តាលឲ្យគាត់ រងគ្រោះថ្នាក់ ទៅវិញទេ។»
យ៉ាងណាមិញ បន្ទាប់ពីលោក Kang បានសម្រាកព្យាបាល នៅមន្ទីរពេទ្យ អស់រយៈពេល ជាច្រើនខែរួចមក គ្រូពេទ្យបានធ្វើការវះកាត់ យកដែក ដែលនៅក្នុងប្រដាប់ភេទនោះចេញ បានយ៉ាងជោគជ័យ៕