ស្តេច​ថៃ ភូមិបុល អាឌុលយ៉ាដេត ត្រូវបាន​វះកាត់​បេះដូង

08-June-2016 | ដោយ មែន កំសត់


 
    ការិយាល័យ​ព្រះរាជវាំង​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត វ័យ​៨៨ វស្សា ត្រូវបាន​វះកាត់​បេះដូង​។   
 ស្តេច​ថៃ ភូមិបុល អាឌុលយ៉ាដេត បាន​សម្រាក​ព្យាបាល​ជំងឺ​ជា​យូរ​និង​ជា​បន្តបន្ទាប់​នៅ​មន្ទីរពេទ្យ​ក្នុង ទីក្រុង​បាងកក ហើយ​មិនត្រូវ​បានឃើញ​ជា​សាធារណៈ​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​។​

    ការិយាល័យ​ព្រះរាជវាំង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ត្រូវបាន​ព្យាបាល​ជំងឺ​ត្បៀត​សរសៃឈាម​បេះដូង ហើយ​ថា ការវះកាត់​នេះ​ទទួល​បាល​លទ្ធ​ល្អ​។​កាលពី​ខែ​មុន ស្តេច​ថៃ​អង្គ​នេះ​ក៏​ត្រូវបាន​ព្យាបាល​ជំងឺ​ទឹក​ដក់​នៅ​ជុំវិញ​ខួរក្បាល​និង​ជំងឺ​ហើម​សួត​ផងដែរ​៕
-

ចំនួនអ្នកទស្សនា

    19583727

  • ថ្ងៃនេះ4051
  • ម្សិលមិញ5241
  • សប្តាហ៍នេះ26901
  • ខែនេះ20021
  • ឆ្នាំនេះ356281
  • សរុប19583727