ស្ត្រីវ័យក្មេងៗ នៅប្រទេសឥណ្ឌូនេស៊ី ដែលចង់ចូលធ្វើការ ជាភ្នាក់ងារនគរបាល ចាំបាច់ត្រូវនៅ«លីវ» និងនៅព្រហ្មចារីយ៍។ សម្រាប់អង្គការអន្តរជាតិ ខាងការការពារសិទ្ធិមនុស្ស បានស្នើឲ្យលុបទំនៀមទំលាប់នេះ ចោលចេញ។បេក្ខនារីជាច្រើន បានរៀបរាប់ថា ខ្លួនត្រូវរងនូវការត្រួតពិនិត្យ ដ៏អាក្រក់ ដើម្បីឲ្យដឹងថា ខ្លួននៅក្រមុំឬយ៉ាងណា បង្កឲ្យមានស្លាកស្នាម នៃការឈឺចាប់ និងការខ្មាសអៀន បានដក់ជាប់ក្នុងចិត្ត រហូតមកដល់បច្ចុប្បន្ន។ ពួកនាងៗ ចាំបាច់ត្រូវបានស្រាត ដោះខោអាវចេញទាំងអស់ពីខ្លួន ហើយឈរនៅមុខគ្រូពេទ្យស្ត្រី ដែលបន្ទាប់មក បានលូកម្រាមដៃ«ចំនួនពីរ» ទៅក្នុងទ្វាមាសរបស់ពួកនាង។
បើតាមអាជ្ញាធរនៃប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា ការបង្កើតឲ្យមាន នូវការត្រួតពិនិត្យដូច្នេះ ដោយមានតម្រូវការ ចង់ដឹងឲ្យច្បាស់ថា ពួកនាងនឹងគ្មានជំងឺ«សង្គម»ប្រចាំកាយទេ មុនពេលចូលមកធ្វើជាភ្នាក់ងារនគរបាល។ រហូតមកទល់នឹងថ្ងៃនេះ ភ្នាក់ងារនគរបាលជាស្ត្រី នៅក្នុងប្រទេសនេះ មានចំនួនតែ៣%ប៉ុណ្ណោះ។ ចំនួននេះ អាចបញ្ជាក់បានថា ការត្រួតពិនិត្យ«ព្រហ្មចារីយ៍» ជាមូលហេតុមួយដែលធ្វើឲ្យស្ត្រី នៅឥណ្ឌូនេស៊ី មិនហ៊ានចុះឈ្មោះ។
ទង្វើទាំងនេះ ត្រូវបានអង្គការអន្តរជាតិ ដែលធ្វើការផ្នែកគាំពារសិទ្ធិមនុស្ស ចាត់ទុកជាការបំពារបំពានធ្ងន់ធ្ងរមួយ ទៅលើរូបរាងកាយ របស់ស្ត្រីៗទាំងនោះ។ អ្នកស្រី នីស្សា វ៉ារីយ៉ា (Nisha Varia) នាយិកាផ្នែកសិទ្ធិស្ត្រី ប្រចាំនៅអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានថ្លែងឡើងថា៖ «ការអនុវត្តន៍តាមបែបរើសអើងទាំងនេះ បានធ្វើឲ្យស្ត្រីទាំងនោះ ឈឺចាប់ និងបង្កឲ្យពួកនាង មានភាពខ្មាសអៀន។»
បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សមួយនេះ ដែលមានទីតាំងនៅទីក្រុងញ៉ូយក សហរដ្ឋអាមេរិក បានសរសេរបញ្ជាក់ថា៖ «អ្នក ទទួលខុសត្រូវ នៃនគរបាល ឥណ្ឌូនេស៊ី ត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់ នូវការត្រួតពិនិត្យបែបនេះ ហើយធានាឲ្យបានថា ការហាមឃាត់ត្រូវបានគោរព នៅពេញផ្ទៃប្រទេស»។ អង្គការនេះ បានពន្យល់ទៀតថា បើគេមិនទាន់និយាយដល់ សិទ្ធិមនុស្ស និងការរើសអើង ចូលទៅក្នុងជីវិតឯកជនរបស់ពួកនាងនោះ តែការត្រួតពិនិត្យបែបនេះ បានធ្វើឲ្យអត្ថន័យនៃការរើសបុគ្គលិក