កំពូល តារាសម្ដែងក្បាច់គុនហុងកុង Jet Li បានមានឱកាសចែករំលែកពីជីវិតក៏ដូចជាបំណងប្រាថ្នាក្រោយពេលស្លាប់របស់ ខ្លួននាពេលថ្មីៗនេះ។ ទទួលពាក្យសំណេះសំណាលជាមួយអ្នកកាសែតរបស់បណ្ដាញព័ត៌មាន Phoenix នាពេលថ្មីៗនេះ តារាសម្ដែងជើងចាស់ Jet Li បានជជែកពីបំណងប្រាថ្នានៅពេលស្លាប់របស់ខ្លួន។ “ខ្ញុំបាននិយាយពីបំណងក្រោយពេលស្លាប់ជាមួយប្រពន្ធរួចហើយ។ បើថ្ងៃខ្ញុំលាចាកលោកមកដល់ សូមយកខ្ញុំទៅបូជានៅវត្តមួយនៅទីបេ ហើយបញ្ចុះនៅទីនោះតែម្ដង។ បំណងប្រាថ្នាចុងក្រោយរបស់ខ្ញុំគឺចង់ឲ្យព្រះសង្ឃរាជសរសេរនៅលើផ្នូ ររបស់ខ្ញុំ”។ តួរឿង “Hero” រៀបរាប់ ៕ -