ព្រះចៅអធិការព្រះនាម ព្រះ ដាម៉ាចាយ៉ូ (Phra Dhammachayo) នៅវត្តដាម៉ាកាយ៉ា (Dhammakaya) ដ៏មានឥទ្ធិពលនិងល្បីល្បាញនៅភាគខាងជើងនៃទីក្រុងបាងកកនោះត្រូវ បានដាក់នៅក្នុងបញ្ជីខ្មៅរបស់ការិយាល័យអន្តោប្រវេសន៍ថៃ។
មនុស្សយ៉ាងតិចណាស់ចំនួន១៤នាក់កំពុងប្រឈមចំណាត់ការផ្លូវច្បាប់ ពីបទព្យាយាមការពារព្រះចៅអធិការអង្គនេះពីការប៉ុនប៉ងរបស់ក្រុម អាជ្ញាធរដើម្បីចាប់ខ្លួនព្រះអង្គកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
លោក ស្រីវ៉ារ៉ា រ៉ាន់ស៊ីប្រាម៉ាណាគុល (Srivara Ransibrahmanakul) ស្នងការរងប៉ូលិសជាតិថៃ បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ការិយាល័យអន្តោប្រវេសន៍ថៃបានដាក់ព្រះចៅអធិការអង្គនេះនៅក្នុង បញ្ជីខ្មៅ ។ ព្រះអង្គនឹងមិនអាចធ្វើដំណើរចេញពីប្រទេសថៃបាននោះទេ”។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្រុមអ្នកគាំទ្ររាប់ពាន់នាក់ដែលស្លៀកពាក់ពណ៌ស បានមកប្រមូលផ្តុំគ្នានៅវត្តនេះដើម្បីបង្ហាញការគាំទ្ររបស់ពួកគេ ចំពោះព្រះចៅអធិការ ព្រះ ដាម៉ាចាយ៉ូ។
អ្នកគាំទ្ររាប់រយនាក់របស់ព្រះចៅអធិការ ព្រះជន្ម៧៧ព្រះវស្សាអង្គនេះ បានរារាំងក្រុមអ្នកស៊ើបអង្កេតកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ដែលបានប៉ុនប៉ងចាប់ខ្លួនព្រះអង្គពីបទប្រព្រឹត្តអំពីពុករលួយនៅវត្ត នេះនិងត្រូវបានចោទប្រកាន់ពីបទលាងលុយកខ្វក់។
ប៉ុន្តែក្រុមអ្នកគាំទ្ររបស់ព្រះអង្គបានច្រានចោលការចោទប្រកាន់ ប្រឆាំងព្រះអង្គ ដោយនិយាយថាការចោទប្រកាន់ទាំងនេះជាហេតុផលនយោបាយ ដោយសារតែវត្តនេះមានទំនាក់ទំនងជាមួយ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ី ស៊ីណាវ៉ាត់៕