អស់រយៈពេល៤ឆ្នាំកន្លងទៅ ប្តីប្រពន្ធវៀតណាម២គូបានកើតកូនស្រីមួយនៅមន្ទីរពេទ្យសម្ភពមួយនៅ ខេត្តថាញ់ហូប្រទេសវៀតណាម។ ឥឡូវនេះ គ្រួសារមួយរស់នៅខេត្តថាញ់ហូ និង គ្រួសារមួយទៀតបានទៅរស់នៅទីក្រុងដាណាងភាគកណ្តាលនៃប្រទេសវៀតណាម ។ ពួកគេបានចិញ្ចិមកូន២នាក់នេះ ហើយមិនបានដឹងទេរហូតដល់ពេលថ្មីៗនេះ ទើបដឹង។
គ្រួសារដែលរស់នៅទីក្រុងដាណាងបានចាប់ផ្តើមដឹងថា កូនស្រីរបស់ពួកគេមានចរិកលក្ខណៈនិងភិនភាគខុសគ្នាខ្លាំងពីឳពុក ម្តាយរបស់ពួកគេ ជាពិសេស មុខនិងស្បែក រហូតដល់ពួកគេ បានសម្រេចចិត្តឱ្យគេពិនិត្យមើលDNA។
លទ្ធផលបាបបង្ហាញថាកូនស្រីតូចនេះ មិនមែនជាកូនបង្កើតរបស់ពួកគេនោះទេ។
ប្តីប្រពន្ធមួយគូនេះបានត្រឡប់ទៅមន្ទីរពេទ្យសម្ភពនៅខេត្តថាញ់ហូ វិញ ដើម្បីពិនិត្យមើលហើយបានរកឃើញថា ប្តីប្រពន្ធមួយគូនៅទីក្រុងថាញ់ហូ ក្នុងខេត្តថាញ់ហូ បានកើតកូនស្រីមួយនៅថ្ងៃតែមួយនៅថ្ងៃនោះដែរ។
មន្ទីរពេទ្យនេះបានទាក់ទងគ្រួសារទាំង២នេះដើម្បីជួយពួកគេយកកូនបង្កើតរបស់ពួកគេទៅវិញ៕