សារព័ត៌មាន«The Coverage» របស់ម៉ាឡេស៊ីកាលពីពេល ថ្មីៗកន្លងមកផ្សាយថា បណ្តាអ្នកលេងហ្វេសប៊ុកនៅសិង្ហបុរីបានសម្តែងការមិនពេញចិត្ត ចំពោះគ្រួសារមួយដែលប្រកាន់ប្រពៃណីទំនៀមទម្លាប់ចម្លែកមិនសមរ្យមួយ គឺសមាជិកគ្រួសារទាំងអស់ប្រមូលផ្តុំគ្នាមើលគូស្វាមី-ភរិយាថ្មី រួមរ័កនៅយប់ផ្សំដំណេកដំបូង ។ គ្រួសារនោះស្ថិតនៅតំបន់ Woodlands ប្រទេស សិង្ហបុរី ។
បុរសជាឪពុកធំជាអ្នកថតរូប ខណៈពេលក្មួយប្រុសកំពុងរួមរ័ក្សជាមួយប្រពន្ធ ហើយរូបភាពនោះបានបង្ហោះតាមហ្វេសប៊ុក ។ ប្រពៃណីចម្លែកនោះរងការរិះគន់ខ្លាំងពីមហាជន ។
សមាជិកគ្រួសារម្នាក់និយាយថា ទោះបីជាអ្នកផ្សេងយល់ឃើញថា ការអង្គុយចោមរោមមើលសមាជិកគ្រួសាររួមរ័កនៅរាត្រីផ្សំដំណេកជារឿង មិនគាប់គួរក្តី ប៉ុន្តែក្រុមគ្រួសារមិនខ្មាសអៀន និងចាត់ទុកថាជាគុណតម្លៃដ៏ខ្ពង់ខ្ពស់ដែលបានឃើញកូនប្រុសរួមរ័ក្សជា លើកដំបូងក្នុងរាត្រីផ្សំដំណេក នេះជាដំណាក់កាលចុងក្រោយនៃការពេញវ័យក្លាយជាចាស់ទុំ និងចាត់ទុកថាជាឱកាសពិសេសដែលបានក្លាយជាសាក្សីនៅក្នុងចំណុច ចាប់ផ្តើមនៃជីវិតថ្មីរបស់គូស្វាមីភរិយាថ្មី ។
បុរសជាឪពុកធំនិយាយថា សមាជិកគ្រួសារអង្គុយមើលជាសាក្សីក្នុងការរួមរ័ក្សជាលើកដំបូងរបស់ ក្មួយ និងប្រពន្ធ ព្រមទាំងផ្តល់ជាកម្លាំងចិត្តដល់ពួកគេចំពោះការរួមរ័ក ។
ចំណែកម្តាយកូនក្រមុំបានអង្គុយនៅចុងគ្រែរង់ចាំផ្តល់ការណែនាំ ដល់កូនស្រី ហើយគាត់មានភាពកក់ក្តៅក្នុងចិត្ត និងរំភើពរីករាយចំពោះសមាជិកគ្រួសារចូលរួមមើលរួមគ្នាចំពោះការ រួមរ័កនៅរាត្រីផ្សំដំណេករបស់កូនស្រីគាត់ ។
ប្រពៃណីចម្លែកនៃគ្រួសារនោះរងការរិះគន់ពីជនជាតិសិង្ហបុរីជា ទូទៅ ព្រោះវាមិនសមរម្យទាល់តែសោះ ដ្បិតការរួមរ័កជារឿងអៀនខ្មាសត្រូវបិទបាំងមិនចាំបាច់ត្រូវមាន មនុស្សក្នុងផ្ទះដឹងឮទេ ៕