នេះគឺជាពេលវេលាដ៏សែនខូចចិត្ត ដែលកសិករក្តុកក្តួលចិត្តនិយាយមិនរួចម្នាក់នេះហូរទឹកភ្នែក នៅពេលគាត់បង្ខំចិត្តទុកចោលជ្រូក ៦០០០ ក្បាល បន្ទាប់ពីទឹកជំនន់ពន្លិចទ្រុងរបស់វា។ អ្នកគ្រប់គ្រងកសិដ្ឋានចិនឈ្មោះ លី សៀវបូ បានឱបជ្រូក និងលាពួកវាទាំងទឹកភ្នែក ខណៈដែលជ្រូកទាំងនោះរង់ចាំអ៊ុតមើលជោគវាសនារបស់វាក្នុងទឹកកម្ពស់ លិចក។
ក្រោយមកបន្តិច ក្រុមសង្គ្រោះបានប្រវេប្រវាជួយទាញបានជ្រូកខ្លះចេញពីទ្រុង ក្នុងនោះរួមទាំងបុគ្គលិកធ្វើការនៅក្រុមហ៊ុនកសិកម្ម Xishang Group និងអ្នកធ្វើការស្ម័គ្រចិត្តនៅក្បែរនោះផងដែរ។ នេះបើយោងតាមវេបសាយ China Daily ចេញផ្សាយកាលពីថ្ងៃអង្គារ។ ជ្រូកទាំងនេះជាប់ក្នុងទឹកជំនន់ ២០ ម៉ោងមុនពេលក្រុមសង្គ្រោះចូលមកដល់។ គេមិនបានបញ្ជាក់ច្បាស់ថាតើបានជួយជ្រូកប៉ុន្មានក្បាលនោះទេ។
មុននេះ លោកលីបានអង្វរសាធារណជនទាំងអស់សង្ឃឹមឱ្យជួយយកជ្រូកគាត់ទៅកន្លែង សុវត្ថិភាព បន្ទាប់ពីជ្រូកមួយចំនួនចាប់ផ្តើមលង់ទឹកងាប់៕