ភូមិមួយក្នុងប្រទេសចិនបានទទួលការចាប់អារម្មណ៍ បន្ទាប់ពីគេបានលាតត្រដាងថា អ្នកស្រុកក្នុងចំនួនដ៏ច្រើនគឺជាបងប្អូនភ្លោះ។
យោងតាមវេបសាយដេលីមែលកាលពីថ្ងៃពុធបានឱ្យដឹងថា ភូមិដាច់ស្រយាល ឈីងយួន (Qingyuan) ស្ថិតនៅតំបន់ភ្នំឆុងឈីង មានតែ ៣៦៧ គ្រួសារប៉ុណ្ណោះ ប៉ុន្តែ៣៩គូគឺជាកូនភ្លោះទៅហើយ។
ជាយូរមកហើយភូមិឈីងយួនបានល្បីក្លាយជាភូមិកូនភ្លោះជាមួយសាលា បឋមក្នុងមូលដ្ឋានសុទ្ធតែមានកូនភ្លោះនៅក្នុងថ្នាក់នីមួយៗ។កូនភ្លោះចាស់ជាងគេក្នុងភូមិនេះគឺមានអាយុ ៨៩ ឆ្នាំ។ កូនភ្លោះគឺជាបាតុភូតមួយ ដែលសូម្បីតែមាន់ក្នុងភូមិក៏ពងបានស៊ុតម្តងពីរដែរ។
យោងតាមវេបសាយ People's Daily Online អ្នកភូមិនេះមកទល់ឥឡូវក៏នៅតែឆ្ងល់ដែរថាហេតុអ្វីបានជាគ្រួសារ ពួកគេមានកូនភ្លោះ៕