ប៉ូលិសប្រទេសថៃ បានធ្វើការសួរចម្លើយដល់ប្រពន្ធអ្នកកាសែតជនជាតិអង់គ្លេសម្នាក់ អំពីរឿងបង្ហោះរូបរបស់ព្រះរាជទាយាទថៃនៅព្រលានយន្តហោះ នៅលើទំព័រកាសែតក្នុងប្រព័ន្ធបណ្តាញសង្គម ។
អ្នកស៊ើបអង្កេតបាននិយាយថា រូបភាពទាំងនោះ គឺជារូបក្លែងក្លាយនៅពេលគេបានចាប់ខ្លួន អ្នកបង្ហោះអាយុ៣៩ឆ្នាំ ឈ្មោះ Noppawan Bunluesilp ដែលមានប្រពន្ធជាជនជាតិថៃ របស់អតីតអ្នករាយការណ៍ និងរិះគន់រាជវង្សថៃ លោក Andrew MacGregor Marshall ។
ប៉ូលិសបានសួរដេញដោលពីព័ត៌មាននៅលើកាសែតអាល្លឺម៉ង់ ដែលមានរូបព្រះរាជទាយាទថៃ ព្រះជន្ម៦៣ព្រះវស្សា ព្រះនាម Maha Vajiralongkorn មានព្រះវត្តមាននៅព្រលានយន្តហោះប្រទេសអាល្លឺម៉ង់ ។
កាលពីព្រឹកថ្ងៃសុក្រ ទី២២ កក្កដា បណ្តាញចូលទៅកាន់ព័ត៌មានខាងលើ ត្រូវបានគេបិទចោលនៅប្រទេសថៃ ដោយផ្អែកលើហេតុផល «ព័ត៌មានមិនសមរម្យ» ។ ការបិទចោលនេះ គឺធ្វើឡើងស្របពេលដែលមានការដោះលែងប្រពន្ធអ្នកកាសែតខាងលើ ដែលមានឈ្មោះក្រៅហៅថា ប្លយ (Ploy) ។
គួរបញ្ជាក់ផងដែរថា ការប្រមាថព្រះរាជវង្ស គឺត្រូវបានគេចាត់ទុកថា ជាទោសមួយយ៉ាងធ្ងន់ធ្ងរនៅប្រទេសថៃ ។ ទោសដែលប្រមាថព្រះរាជវង្សនេះ អាចឲ្យមានការជាប់ពន្ធធនាគារដល់ទៅរយៈពេល១៥ឆ្នាំ ។ មេបញ្ជាការអគ្គការិយាល័យស៊ើបអង្កេត លោក Thitirat Nongharnpitak បានចោទប្រកាន់លើអ្នកកាសែត លោក Marshall ថា បានវាយប្រហារពីក្រៅប្រទេស មកប្រទេសថៃ ។
ប៉ូលិសបានរឹបអូសយកកុំព្យូទ័រ Laptop អាយផេត និង ឯកសារផ្សេងៗទៀត ដែលពាក់ព័ន្ធ ។ លោក Marshall គឺជាអ្នករិះគន់ទៅលើរាជវង្សានុវង្សថៃ និងបានសរសេរនៅក្នុងសៀវភៅមួយ ដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសថៃ ។ គាត់បាននិយាយថា ប្រពន្ធរបស់គាត់ មិនមានការពាក់ព័ន្ធអ្វីជាមួយនឹងរឿងនេះទេ ។
លោក Marshall បាននិយាយថា «វាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ អ្វីដែលសំខាន់នោះ គឺប្រពន្ធរបស់ខ្ញុំមិនមានអ្វីពាក់ព័ន្ធជាមួយរឿងនេះទេ» ។ ពួកយើងតែងតែមានការព្រួយបារម្ភពីសុខសុវត្ថិភាពរបស់នាង នៅពេលដែលនាងទៅលេងប្រទេសថៃ ព្រោះនាងខានទៅសួរសុខទុក្ខសាច់ញាត្តិនាងយូរហើយ។”