​កូន​គោ​មាន​ជើង​៨ ប្រទេស​វៀតណាម

29-July-2016 | ដោយ មែន កំសត់

 

​    ​កូន​គោមួយ​ក្បាល​នៅ​ខេត្ត Dong Thap ប្រទេស​វៀតណាម មាន​ក្បាល​មួយ​និង​មាន​ជើង​មុខ​២​ដូច​សត្វ​គោ​ធម្មតា ប៉ុន្តែ មាន​ជើង​ក្រោយ​ចំនួន​៦ ។ ទោះបី​យ៉ាងនេះ​ក្តី វា​មាន​សុខភាព​ល្អជា​ធម្មតា​និង​អាច​ដើរ​បានជា​ធម្មតា​។​

​    ​រាល់ថ្ងៃ​មាន​មនុស្ស​ប្រហែល​ពី​៥០​ទៅ​៦០​នាក់​ដែល​មកពី​ខេត្ត​ផ្សេងៗ​នៅ​ វៀតណាម បាន​ទៅ​មើល​កូន​គោ​ចម្លែក​នេះ ដែល​ម្ចាស់​របស់​វា​ឈ្មោះ Dinh Van Thanh អាយុ​៣១​ឆ្នាំ​នៅក្នុង​ស្រុក​Tan Hong ក្នុង​ខេត្ត​នេះ​។​

​    ​ក្រុមគ្រួសារ​របស់លោក Dinh Van Thanh មានការ​សប្បាយចិត្ត​ដោយមាន​កូន​គោ​ពិសេស​នេះ ប៉ុន្តែ​ក៏មាន​ការ​ហត់នឿយ​ផងដែរ​ក្នុងការ​ទទួលភ្ញៀវ​ដែល​មក​មើ​លវា​ពេញៗ​ មួយថ្ងៃ​៕

- See more at: http://www.rasmeinews.com/weird/MTU4ZjU4Yj?page=0#sthash.Ry1mHCCF.dpuf

 

ចំនួនអ្នកទស្សនា

    20495977

  • ថ្ងៃនេះ3691
  • ម្សិលមិញ12561
  • សប្តាហ៍នេះ31641
  • ខែនេះ53521
  • ឆ្នាំនេះ53521
  • សរុប20495977