តារាស្រីរូបស្រស់មានឈ្មោះបោះសំឡេងអំឡុងទសវត្សរ៍ ២០០០ និងឡើងកូដខ្លាំងនៅឆ្នាំ ២០០៤ ក្នុងរឿង «The Letter: Jod Mai Rak» គឺនាង Ann Thongprasom (អេនថងប្រះស៊ុមចម)
។ ពិធីការិនី តួសម្តែង និងជាផលិតករវ័យ៣៩ឆ្នាំរូបនេះ សម្រស់នៅតែអាចប្រកួតប្រជែងជាមួយតារាស្រីស្រករក្រោយបាន គឺនៅតែមានការគាំទ្រ និងចូលចិត្តពីមហាជន ។ បច្ចុប្បន្ន Ann Thongprasom កំពុងមមាញឹកសម្តែងភាពយន្ត ក៏ដូចជាកម្មវិធីសិល្បៈដទៃផ្សេងទៀត ។
តារាស្រីកូនកាត់ដែលមានម្តាយជាជនជាតិថៃ និងឪពុកជាជនជាតិស៊ុយអែត Ann Thongprasom ចាប់ផ្តើមអាជីពតាំងពីអាយុ១៣ឆ្នាំលេចមុខក្នុងវីដេអូចម្រៀង ក្រោយមកនាងបានចូលរួមសម្តែងក្នុងវិស័យភាពយន្តជារឿងភាគ និងរឿងដុំផងដែរ ។ វត្តមានរបស់នាងក្នុងរឿង The Letter: Jod Mai Rak អាចរកចំណូលច្រើនជាង១លានដុល្លារឯណោះ ។
ក្រៅពីជោគជ័យក្នុងអាជីពសិល្បៈតាមរយៈពានរង្វាន់ជាច្រើនដែល ក្នុងនោះរួមមានពានរង្វាន់តារាសម្តែងឆ្នើម វាយតម្លៃដោយសមាគមខ្សែភាពយន្តជាតិថៃនោះ នាង Ann Thongprasom ក៏មានចំណេះវិជ្ជាខ្ពស់ខ្ពស់ផងដែរ ដោយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈពីសាកលវិទ្យាល័យបាងកក Bangkok University និងថ្នាក់អនុបណ្ឌិតផ្នែកសារព័ត៌មាន និងកិច្ចទាក់ទងអន្តរជាតិពីសាកលវិទ្យាល័យ Thammasat University ៕