ប្រទេសថៃជាប្រទេសដែលជឿស៊ប់លើអប្បិយជំនឿណាស់ ព្រោះពួកគេជឿថា យានយន្តនីមួយៗសុទ្ធតែមានជំនាងការពារ ហើយពួកគេត្រូវតែគោរពដល់ជំនាងយានយន្តនៅពេលទិញរថយន្តថ្មី ដើម្បីសុំសេចក្តីសុខ នាំលាភទ្រព្យនិងរកស៊ីមានបាន។ បច្ចុប្បន្នដោយហេតុថាមានគ្រោះថ្នាក់ជាច្រើនបានកើតឡើងរាប់ទាំងគ្រោះធ្លាក់យន្តហោះ គ្រោះធម្មជាតិ និងគ្រោះថ្នាក់ចរាចរណ៍ ប្រជាជនថៃបានសម្រុកនាំគ្នាស្វែងរកព្រះសង្ឃរៀបចំដង្វាយសម្រាប់សែនដល់រថយន្តរបស់ខ្លួនមុនចូលឆ្នាំដើម្បីបណ្តេញគ្រោះ និងនាំមកនូវសំណាងដល់ពួកគេ។
អ្វីដែលលោកអ្នកត្រូវរៀបចំមានដូចជា៖
១. ចេកទុំ ២ ស្និត ផ្លែឈើចម្រុះ ៥ មុខ (ប៉ោម សារី ទំពាំងបាយជូរ ក្រូច និងគូលែន ឬផ្លែឈើចំណង់ចំណូលចិត្តលោកអ្នក) និងស្វាយទុំ ៤ ផ្លែ
ពេលទិញរថយន្តថ្មីភ្លាម លោកអ្នកគួរកុំទាន់សែនតាមវិធីនេះភ្លាម។ រង់ចាំដល់ព្រឹកឡើងសឹមសែន។ នៅពេលសែន លោកអ្នកត្រូវបញ្ឆេះម៉ាស៊ីនរថយន្តចោលរហូតទាល់តែអស់ធូប ចុចស៊ីភ្លេ ៣ ដង និងដាក់ផ្កា ៩ មុខលើក្បាលរថយន្ត និងបាញ់គ្រឿងក្រអូបជុំវិញរថយន្តនោះ។