នារី​ខ្ពស់បំផុត​នៅ​ថៃ ស្លាប់​ទាំង​វ័យក្មេង ដោយសារ​គាំងបេះដូង​

31-August-2016 | ដោយ មែន កំសត់

 

នារី​ដែលមាន​កម្ពស់​ខ្ពស់បំផុត​ក្នុងប្រទេស​ថៃ និង​ធ្លាប់​ទទួលស្គាល់​ដោយ​កំណត់ត្រា​ពិភពលោក «Guinness World Records» ថា​ជា​នារី​ខ្ពស់បំផុត​លើ​ពិភពលោក បាន​ស្លាប់​ទាំង​វ័យក្មេង នៅ​អាយុ​២៤​ឆ្នាំ កាលពី​ថ្ងៃ​សៅរ៍ ទី​២៧ ខែសីហា ឆ្នាំ​២០១៦ កន្លងទៅនេះ​។​ ​នារី​ថៃ​កម្ពស់ ២,១២​ម៉ែត្រ នាង Malee Duangdee បាន​ស្លាប់​ដោយសារតែ​ជំងឺ​គាំងបេះដូង កាលពី​ថ្ងៃ​សៅរ៍ នៅឯ​មន្ទីរពេទ្យ ក្នុងស្រុក​កំណើត ខេត្ត Trat ប្រទេស​ថៃ​។ គ្រូពេទ្យ​បាន​និយាយថា ការស្លាប់​របស់​នាង​បណ្តាលមកពី​ជំងឺ​រ៉ាំរ៉ៃ រួមមាន​ដូចជា សម្ពាធ​ឈាម​ឡើង​ខ្ពស់ ជំងឺ​បេះដូង និង ដុំ​សាច់​ក្នុង​ខួរក្បាល​។ នាង Malee ជួប​ការលំបាក​ដោយសារតែ​សុខភាព​របស់​នាង ចាប់តាំងពី​នាង​បានធ្វើ​រោគវិនិច្ឆ័យ​រកឃើញ ដុំ​សាច់​ក្នុង​ខួរក្បាល នៅ​អាយុ​៩​ឆ្នាំ​មកម្ល៉េះ​។ មុនពេល​ដែល​នាង​ស្លាប់ នាង​បានរស់នៅ​ជាមួយ​ក្រុមគ្រួសារ នៅឯ​ស្រុក BO Rai និង​ធ្វើការ​នៅ​ចម្ការកៅស៊ូ​។​ ​គួររំលឹកថា បុរស​ដែលមាន​កម្ពស់​ខ្ពស់បំផុត​ក្នុងប្រទេស​ថៃ លោក Pornchai Saosri (២,៥៧​ម៉ែត្រ​) បាន​ស្លាប់​នៅ​អាយុ ២៦​ឆ្នាំ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងទៅនេះ​។ លោក Pornchai និង នាង Malee ធ្លាប់បាន​ជួបគ្នា​ម្តង នៅក្នុង​ខែធ្នូ ឆ្នាំ​២០១៣ នៅពេលដែល​ពួកគេ​ទាំង​២​នាក់ ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ អំពី​ជំងឺ​របស់​ពួកគេ នៅឯ​មន្ទីរពេទ្យ Ramathibodi Hospital ក្នុង​ទីក្រុង​បាងកក​៕ -

 

ចំនួនអ្នកទស្សនា

    20489087

  • ថ្ងៃនេះ9371
  • ម្សិលមិញ10901
  • សប្តាហ៍នេះ24751
  • ខែនេះ46631
  • ឆ្នាំនេះ46631
  • សរុប20489087