ជនរងគ្រោះនេះឈ្មោះ ដាង ក្វាង (Dang Quang) អាយុ៤៩ឆ្នាំ នៅសង្កាត់ Vu Quang ក្នុងទីក្រុង Ha Tinh ។ លោក ក្វាង បាននិយាយកាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះថា នៅពេលដែលគាត់បានចូលទ្រុងជ្រូកដើម្បីចាប់កូនជ្រូកដើម្បីលក់នោះ គាត់ត្រូវបានមេជ្រូកខាំ។
មេជ្រូកនេះបានខាំចំលិង្គរបស់គាត់។ គាត់បានទៅមន្ទីរពេទ្យ ហើយព្យាបាលអស់រយៈពេល១០ថ្ងៃ។ ដោយសារតែមុខរបួសនោះ បានក្លាយទៅជាដំបៅរលួយខ្លាំងនោះ ក្រុមវេជ្ជបណ្ឌិតបានកាត់ចោលផ្នែកខ្លះនៃពងស្វាសរបស់គាត់។
អ្នកជំងឺនេះបានជាសះស្បើយពីមុខរបួសនោះហើយ។ លោក ក្វាង បាននិយាយថា មេជ្រូកនេះមានទម្ងន់ជិត២០០គីឡូក្រាម។ ជាធម្មតា វាស្លូត។ វាមិនកាចនោះទេ។
លោកក្វាង ជាអ្នកគ្រប់គ្រងក្រុមហ៊ុនឯកជនមួយ ដែលជំនាញខាងបង្កាត់ពូជសត្វ៕