ការសិក្សាស្រាវជ្រាវ របស់ភ្នាក់ងារ ឧតុនិយមជនជាតិ អង់គ្លេស បានឲ្យដឹងថា សីតុណ្ហភាព របស់ផែនដី មានការប្រែប្រួល និងឡើងកម្តៅខ្លាំងបំផុតជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ ២០១៥ នឹង ឆ្នាំ ២០១៦ ។ នេះបើយោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៥។
ការសិក្សាក្នុងពេលថ្មីនេះ បានឲ្យដឹងថា សីតុណ្ហភាពផ្ទៃដីជាមធ្យមរបស់ផែនដី កំពុងតែកើនឡើង បន្តិចម្តងៗជិតដល់កំរិតកំពូល នៅក្នុងឆ្នាំ ២០១៥ ដោយក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា សីតុណ្ហភាពដ៏ក្តៅនេះ នឹងមិនធ្លាក់ចុះងាយៗឡើយ។
ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា បច្ចុប្បន្ន នៅតំបន់បាស៊ីហ្វិច, ត្រូពិចបាស៊ីហ្វីច, និងតំបន់អាត្លង់តិច មានអាកាសធាតុប្រែប្រួលយ៉ាងខ្លាំងគួរឲ្យកត់សំគាល់។ ទោះបីជាយ៉ាងណាក្តី សីតុណ្ហភាពរបស់ផែនដី ត្រូវបានក្រុមអ្នកស្រាវ ជ្រាវរំពឹងទុកថានឹងធ្លាក់ចុះវិញនៅឆ្នាំក្រោយ។